ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារចារកម្មរុស្សី​ រកឃើញថា ក្រុមហ៊ុនស៊ែប៊ីមួយចំនួន លួចបញ្ជូនអាវុធ ផ្គត់ផ្គង់អ៊ុយក្រែន យ៉ាងសំងាត់

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់បរទេសរបស់រុស្ស៊ី ហៅកាត់ថា SVR បានចោទប្រកាន់ក្រុមហ៊ុន ការពារជាតិស៊ែប៊ី ថាបានប្រើប្រាស់ឯកសារមិនពិត និងភាគីទីបី ដើម្បីដឹកជញ្ជូនគ្រាប់កាំភ្លើងធំ គ្រាប់រ៉ុក្កែត និងគ្រាប់រំសេវអាវុធតូច ទៅអ៊ុយក្រែន ដោយសម្ងាត់។

ទីភ្នាក់ងារនេះ បានធ្វើការចោទប្រកាន់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃពុធដែលមានចំណងជើងថា ឧស្សាហកម្មការពារជាតិស៊ែប៊ី កំពុងព្យាយាមបាញ់រុស្ស៊ីពីក្រោយខ្នង។

សេចក្តីថ្លែងការណ៍បានអានថា ៖ យោងតាមព័ត៌មាន ដែលទទួលបានដោយ SVR ក្រុមហ៊ុនការពារជាតិស៊ែប៊ី នៅតែបន្តផ្គត់ផ្គង់គ្រាប់រំសេវ ដល់ទីក្រុងគៀវ ដោយបំពានលើ អព្យាក្រឹតភាព ដែលប្រកាសដោយទីក្រុងBelgrade ។

SVR បានអះអាងទៀតថាក្រុមហ៊ុនស៊ែប៊ីបានប្រើប្រាស់ វិញ្ញាបនបត្រអ្នកប្រើប្រាស់ ចុងក្រោយក្លែងក្លាយ ដើម្បីបញ្ជូនអាវុធឆ្លងកាត់ប្រទេសប៉ូឡូញ សាធារណរដ្ឋឆេក ប៊ុលហ្គារី និងបណ្តាប្រទេសណាតូផ្សេងទៀត ក៏ដូចជារដ្ឋអាហ្វ្រិកប៉ុន្តែដែលមិន បានបញ្ជាក់លំអិតនោះទេ ប្រទេសអាហ្វ្រិកមួយណាទេ។

ទីភ្នាក់ងារដដែល​នេះ​បាន​និយាយ​ថា អាវុធ​ទាំង​នេះ ​ក្រោយ​មក​បាន​បង្ហាញ​ ខ្លួន​ក្នុង​ប្រទេស​អ៊ុយក្រែន ហើយបើយោងតាម ​​SVR គ្រាប់រ៉ុក្កែតចំនួនប្រមាណជា១០០,០០០ និងគ្រាប់ផ្លោង Howitzer រួមជាមួយនឹងអាវុធធុនតូចមួយ លានគ្រាប់ត្រូវបានផ្ទេរ ក្នុងលក្ខណៈនេះ ដោយឡែក ក្រុមហ៊ុនផលិតអាវុធធំៗ របស់ស៊ែប៊ី រួមទាំងក្រុមហ៊ុន Yugoimport-SDPR ដែលគ្រប់គ្រងដោយរដ្ឋ ត្រូវបានគេចោទប្រកាន់ថាបានបង្កើត របៀបដ៏ស្មុគស្មាញ នៅក្នុងគម្រោងនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top