ព័ត៌មានអន្តរជាតិ

កងកម្លាំងយោធារុស្សី ជោគជ័យបើកការវាយប្រហារ លើទីតាំងបង្ហោះដ្រូន យោធារបស់អ៊ុយក្រែន

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអាទិត្យថា ទីក្រុងមូស្គូបានទទួលជោគជ័យ លើទីតាំងបាញ់បង្ហោះដ្រូន រយៈចម្ងាយឆ្ងាយ របស់អ៊ុយក្រែន នៅក្នុងតំបន់ Kharkov ភាគឦសាននៃប្រទេសអ៊ុយក្រែនហើយ រុស្សី​ក៏​បានធ្វើការ​ផ្សព្វផ្សាយ​វីដេអូ​ នៃ​ការ​វាយប្រហារនេះ​ផង​ដែរ។

រុស្សីបានបន្ថែមដែរថា ការវាយ ប្រហារនេះបានបំផ្លាញ ទីតាំងបាញ់បង្ហោះទាំងអស់ រួមជាមួយនឹងយន្តហោះគ្មានមនុស្សបើក kamikaze រយៈចម្ងាយឆ្ងាយ ប្រហែល៣០គ្រឿង និងរថយន្តយោធាចំនួន៨គ្រឿង។

នៅក្នុងវីដេអូខ្លីមួយបង្ហាញ ពីការផ្ទុះដ៏ខ្លាំងមួយបានកក្រើកតំបន់ក្បែរអាកាសយានដ្ឋាន ដែលកន្លែងដំឡើងមួយ ចំនួនស្ថិតនៅ។ យោងតាមចេញផ្សាយ ដោយក្រសួងដដែលបានឲ្យដឹងដែរថា ប្រព័ន្ធបាញ់មីស៊ីល Iskander-M របស់រុស្ស៊ី ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារ ។

គួរឲ្យដឹងដែរថាដំណឹង​នេះ​បាន​កើត​ឡើង​ ចំពេល​មាន​របាយការណ៍​ នៃ​ការ​វាយប្រហារ​ដោយ​ដ្រូន​ នៅ​ទូទាំង​ប្រទេស​រុស្ស៊ី។
ក្រសួងការពារជាតិបានបញ្ជាក់ទៀតថា អាកាសយានដ្ឋានយោធាជាច្រើន ដែលមានទីតាំងនៅក្នុងតំបន់ចំនួន៥ របស់រុស្ស៊ីគឺជាគោលដៅ ក្នុងការវាយប្រហារ កាលពីថ្ងៃអាទិត្យ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ុយក្រែន​បាន​អះអាង​ថា ការ​វាយ​ប្រហារ​នេះ​គឺ​ជា​ផ្នែក​នៃ​ប្រតិបត្តិការ​ដ៏​សំខាន់​មួយ ​ដែល​មាន​ឈ្មោះ​ថា Spiderweb ដែល​ត្រូវ​បាន​រៀបចំ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លះមកហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top