ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន និងរុស្ស៊ី បន្តកិច្ចចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃទី២ ខែមិថុនា

xinhua

អ៊ីស្តង់ប៊ុល៖ អាជ្ញាធរតួកគីបានប្រកាសថា ប្រទេសអ៊ុយក្រែន និងរុស្ស៊ី នឹងបន្តការចរចាឡើងវិញនៅថ្ងៃចន្ទ នៅទីក្រុងអ៊ីស្តង់ប៊ុល ខណៈដែលកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបញ្ចប់ជម្លោះដែលអូសបន្លាយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមការិយាល័យប្រធានាធិបតីតួកគី គណៈប្រតិភូគ្រោងនឹងជួបនៅម៉ោង ១ រសៀលនេះម៉ោងក្នុងស្រុក  នៅវិមាន Ciragan តាមបណ្តោយច្រាំងនៃច្រកសមុទ្រ Bosphorus តាមរយៈកិច្ចចរចាមួយនេះ ភាគីទាំងពីរ ត្រូវបានគេរំពឹងថា នឹងឈានដល់កិច្ចព្រមព្រៀងថ្មីមួយទៀត ឈានទៅរកការបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃមួយនេះ។

គួរបញ្ជាក់ថា ប្រទេសទាំងពីរ (រុស្ស៊ី និងអ៊ុយក្រែន) បានបើកការចរចាដោយផ្ទាល់ចុងក្រោយបំផុតរបស់ពួកគេនៅថ្ងៃទី ១៦ ខែឧសភា ដែលជាការចរចាទល់មុខគ្នាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ ២០២២ នៅទីក្រុងអ៊ីស្តង់ប៊ុល ប៉ុន្តែកិច្ចប្រជុំបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងឈប់បាញ់នោះឡើយ៕

To Top