ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ និងទីក្រុងគៀវព្រមព្រៀងគ្នា ​ ​ក្នុងការដោះដូរអ្នកទោស ដ៏ធំបំផុតមួយ រវាងគ្នាគិតចាប់តាំង តែពីជម្លោះបានកើតឡើង

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន បានព្រមព្រៀងគ្នាលើការផ្លាស់ប្តូរ អ្នកទោសដ៏ធំបំផុត របស់ពួកគេគិតចាប់តាំងតែ ពីពេលដែលសង្គ្រាម បានផ្ទុះឡើង។

លោក Vladimir Medinsky ដែលជាប្រធានគណៈប្រតិភូ របស់ទីក្រុងមូស្គូគឺជាអ្នក ដែលបានចេញ មកនិយាយអះអាង កាលពីថ្ងៃចន្ទបន្ទាប់ពីកិច្ចចរចាជុំទីពីរ នៅទីក្រុងអ៊ីស្តង់ប៊ុល។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីការចរចា លោក Medinsky បាននិយាយថាក្រុមអ្នកទោស ទាំងអស់ដែលមាន អាយុក្រោម២៥ឆ្នាំ នឹងត្រូវបានផ្លាស់ប្តូរទាំងអស់។

យោងតាមលោក Medinsky ប្រទេសរុស្ស៊ីនឹងប្រគល់សាកសព ទាហានអ៊ុយក្រែន ចំនួន៦,០០០ នាក់ ជាឯកតោភាគីទៅទីក្រុងគៀវ នៅសប្តាហ៍ក្រោយ សម្រាប់ការបញ្ចុះសពឱ្យបានត្រឹមត្រូវផងដែរ។

ទាក់ទិននឹង អនុស្សរណៈនេះផងដែរ លោក Medinsky បាននិយាយថា រុស្ស៊ី បានផ្តល់ឲ្យអ៊ុយក្រែន នូវសេចក្តីព្រាង នៃសំណើដំណោះស្រាយ ដែលមានផ្នែកលម្អិត ចំនួនពីរផងដែរ ។
ក្នុងនោះសំណើទីមួយ ផ្តោតលើការសម្រេច បាននូវសន្តិភាព យូរអង្វែងពិតប្រាកដ ហើយទីពីរគូសបញ្ជាក់ ពីជំហានឆ្ពោះទៅរកបទឈប់បាញ់ ពេញលេញ ដោយផ្តល់នូវផ្លូវជាច្រើន ។ លោកក៏បាននិយាយដែរថា គណៈប្រតិភូអ៊ុយក្រែន បានយកឯកសារ នេះទៅពិនិត្យ ហើយនឹងផ្តល់ការឆ្លើយតប របស់ខ្លួននៅពេល ដែលការវាយតម្លៃត្រូវ បានបញ្ចប់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top