ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន និងប្រធានអង្គការណាតូ ជួបពិភាក្សាគ្នាជុំវិញការគាំទ្រផ្នែកការទូត និងការពារជាតិ

xinhua

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានជួបជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅខាងក្រៅកិច្ចប្រជុំ Bucharest Nine និងកិច្ចប្រជុំកំពូល Nordic Countries នៅទីក្រុង Vilnius ប្រទេសលីទុយអានី ដោយមេដឹកនាំទាំងពីរ បានពិភាក្សាគ្នាអំពីការបន្ដផ្ដល់ការគាំទ្រផ្នែកការទូត និងការពារជាតិ។

នៅក្នុងការបង្ហោះនៅលើ Telegram លោក ហ្សេឡិនស្គី បានលោកថា លោកបានសង្ខេបជូនលោកអគ្គលេខាធិការណាតូ អំពីលទ្ធផលនៃកិច្ចពិភាក្សារវាងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីនៅទីក្រុងអ៊ីស្ដង់ប៊ុល ប្រទេសតួកគី នេះបើយោងតាមការចុះផ្សាយ របស់់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ហ្សេឡិនស្គី បានលើកឡើងថា “ខ្ញុំបានជូនដំណឹងគាត់អំពីកិច្ចព្រមព្រៀង ដែលសម្រេចបានក្នុងអំឡុងកិច្ចពិភាក្សាថ្ងៃនេះ នៅទីក្រុងអ៊ីស្តង់ប៊ុល ទាក់ទងនឹងការផ្លាស់ប្តូរអ្នកទោស និងការវិលត្រឡប់របស់កុមារ ក៏ដូចជាការបដិសេធរបស់រុស្ស៊ីនូវជំហាន ដ៏សាមញ្ញបំផុតដែលអាចធ្វើទៅបាន ដែលជាបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ”។

ទាំងលោក ហ្សេឡិនស្គី និងអគ្គលេខាធិការណាតូ ក៏បានពិភាក្សាអំពីជំហានការទូតបន្ទាប់ និងការគាំទ្រផ្នែកការពារសម្រាប់អ៊ុយក្រែនផងដែរ។ នៅថ្ងៃបន្ទាប់ លោក ហ្សេឡិនស្គី បានប្រកាសថា អ៊ុយក្រែន ត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤-២៥ ខែមិថុនា នៅទីក្រុងឡាអេ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top