ព័ត៌មានអន្តរជាតិ

លោក Medvedev លើកឡើងថា ការសងសឹងរបស់រុស្សីនឹងក្លាយជារឿង ដែលមិនអាចជៀសរួចនោះឡើយ

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីនឹង ជៀសមិនរួចទេ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែននាពេលថ្មីៗនេះ លើទឹកដីរបស់ខ្លួន បើទោះបីជានៅតែបន្តកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីឈានដល់ការដោះស្រាយជម្លោះដោយសន្តិវិធីក្តី។

ការអត្ថាធិប្បាយរបស់លោកធ្វើឡើងបន្ទាប់ពីមានការសង្ស័យថាមានការបំផ្លិចបំផ្លាញរបស់អ៊ុយក្រែនលើផ្លូវរថភ្លើងក្នុងប្រទេសរុស្ស៊ី និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅលើអាកាសយានដ្ឋានរុស្ស៊ីជាច្រើននៅចុងសប្តាហ៍។
ទោះបីជាបែបនេះក៏ដោយ មន្ត្រីរុស្ស៊ីបានធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃចន្ទសម្រាប់ការចរចាដោយផ្ទាល់មួយផ្សេងទៀតជាមួយតំណាងអ៊ុយក្រែន។

នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Medvedev បាននិយាយទៅកាន់ការអំពាវនាវក្នុងស្រុកសម្រាប់ការឆ្លើយតបខាងយោធាដ៏ខ្លាំងក្លាបន្ថែមទៀត ដោយប្រកាសថាការសងសឹករបស់រុស្ស៊ីគឺជៀសមិនរួចនោះទេ ។

ក្នុងនោះលោកក៏បានសរសេរដែរថា៖កងទ័ពរបស់យើងកំពុងធ្វើការវាយលុកយ៉ាងសកម្ម ហើយនឹងបន្តការជំរុញទៅមុខ។ អ្វីគ្រប់យ៉ាងដែលចាំបាច់ត្រូវបំផ្ទុះនឹងមាន ហើយអ្នកដែលចាំបាច់ត្រូវកម្ចាត់ក៏នឹងត្រូវមានដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top