ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បាននាំចេញត្បូងពេជ្រចំនួន ៣០,៣៧លានការ៉ាត់ ក្នុងឆ្នាំ២០២៤ ធ្លាក់ចុះ ៦,៣ភាគរយ បើធៀបនឹងឆ្នាំមុន នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយ Kimberley Process ដែលជាគម្រោងការបញ្ជាក់ពេជ្រអន្តរជាតិ។
យោងតាមស្ថិតិបានឱ្យដឹងថា ប្រាក់ចំណូលពីការនាំចេញពេជ្របានធ្លាក់ចុះ ២៩ភាគរយក្នុងឆ្នាំ២០២៤ មកនៅត្រឹម ២.៦២ ពាន់លានដុល្លារអាមេរិក ពី ៣.៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ ប្រទេសរុស្ស៊ី ផលិតត្បូងពេជ្រចំនួន ៣៧.៣២ លានការ៉ាត់ក្នុងឆ្នាំ២០២៣ ដោយរក្សាបាននូវទិន្នផលដូចកាលពីឆ្នាំមុន។
ប្រទេសរុស្ស៊ី មានចំនួន ៣២ ភាគរយនៃការផ្គត់ផ្គង់ត្បូងពេជ្រពិភពលោកកាលពីឆ្នាំមុន ខណៈដែលប្រទេសបូតស្វាណាមាន ២៤ ភាគរយ អង់ហ្គោឡា ១២ ភាគរយ និងកាណាដា ១១ ភាគរយ។
ក្នុងចំណោមអ្នកនាំចេញពេជ្រធំជាងគេ គឺប្រទេសអារ៉ាប់រួម ដែលមានចំណែក ៣០ភាគរយក្នុងការផ្គត់ផ្គង់ពិភពលោក សហភាពអឺរ៉ុបមាន ១៤ ភាគរយ និងរុស្ស៊ីមាន ១១ ភាគរយ បើយោងតាម TASS បានឱ្យដឹងថា ប្រទេសឥណ្ឌា គឺជាអ្នកនាំចូលត្បូងធំបំផុតក្នុងឆ្នាំ២០២៤៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
