ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ចេញសេចក្តីប្រកាសព្រមាន អំពីបញ្ហាសន្តិសុខជាតិ របស់ទីក្រុងគៀវ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RTស្ថានទូតអាមេរិកនៅទីក្រុងគៀវ បានណែនាំប្រជាជនអាមេរិកកុំឱ្យ ព្រងើយកន្តើយនឹងស៊ីរ៉ែនវាយប្រហារតាមអាកាស និងផ្តល់ទីជំរកឱ្យបានត្រឹមត្រូវ ដោយព្រមានអំពី ហានិភ័យបន្តនៃការវាយប្រហារ តាមផ្លូវអាកាសយ៉ាងសំខាន់ នៅក្នុងការដាស់តឿនសន្តិសុខថ្មីមួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញ។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinបាននិយាយខ្លាំងៗថា លោកនឹងត្រូវឆ្លើយតបចំពោះ ការវាយប្រហារនាពេលថ្មីៗនេះ របស់អ៊ុយក្រែន លើអាកាសយានដ្ឋាន ដែលផ្ទុកយន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្ររបស់រុស្ស៊ី ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានសរសេរលើគេហទំព័រ Truth Social កាលពីល្ងាចថ្ងៃពុធ ដោយបង្ហាញពីព័ត៌មានលម្អិតនៃការសន្ទនា ដែលមិនមានការប្រកាសនៅថ្ងៃនោះផងដែរ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីជូនដំណឹង សន្តិសុខនៅប៉ុន្មានម៉ោងមុននេះ ដោយបានណែនាំដល់ជនជាតិអាមេរិក បច្ចុប្បន្ននៅក្នុងអ៊ុយក្រែនឱ្យ កំណត់ទីតាំងជំរកជាមុន និង រក្សាបម្រុងទឹក អាហារ និងថ្នាំពេទ្យ៕

ប្រែសម្រួល៖ ស៊ុន លី

To Top