ប្រ៊ុចសែល៖ ការសម្រេចចិត្ត របស់រដ្ឋាភិបាល សហរដ្ឋអាមេរិក ក្នុងការដំឡើង ពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមដល់ ៥០ ភាគរយ បានចូលជាធរមាន កាលពីថ្ងៃពុធ ដោយបង្កើនជម្លោះពាណិជ្ជកម្ម ដែលគំរាមកំហែង ដល់ការ ធ្វើឱ្យវិស័យលោហធាតុ របស់សហភាពអឺរ៉ុប ចុះខ្សោយ និងរំខានដល់ការផលិតនៅទូទាំងប្លុក។
ផលិតករអឺរ៉ុប បានព្រមានថា កាតព្វកិច្ចថ្មីដ៏ចោតៗនឹងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ រួមផ្សំនឹងសម្ពាធដែលមានស្រាប់ និងជំរុញឱ្យថ្លៃដើមឡើងថ្លៃសម្រាប់អ្នកផលិត ដែលពឹងផ្អែកលើវត្ថុធាតុដើម ដែលមានតម្លៃសមរម្យ។
ការយកពន្ធចុងក្រោយបំផុត ដែលត្រូវបានអនុវត្ត យ៉ាងទូលំទូលាយ ចំពោះដែកថែប និងអាលុយមីញ៉ូមដែលនាំចូល ពីសហរដ្ឋអាមេរិក ស្ទើរតែទាំងអស់ ធ្វើតាមពន្ធ ២៥ភាគរយ ដែលបានណែ នាំនៅក្នុងខែមីនា ខណៈពេល ដែលវិធានការដំបូង នោះមានកម្រិតផលប៉ះពាល់ ជារួមលើការនាំចេញរបស់សហភាពអឺរ៉ុប ទៅកាន់ សហរដ្ឋអាមេរិក អ្នកវិភាគឲ្យដឹងថា ការបង្កើនអត្រាទ្វេដង នឹងធ្វើឱ្យតម្លៃផលិតករអឺរ៉ុប ជាច្រើនចេញពីទីផ្សារអាមេរិក ប្រកបដោយប្រសិទ្ធភាព។
លោក Axel Eggert អគ្គនាយកនៃ សមាគមដែកថែបអឺរ៉ុប (EUROFER) បានឲ្យដឹងថា “ភាគច្រើននៃការនាំចេញដែកថែប របស់សហភាពអឺរ៉ុបចំនួន ៣.៨ លានតោន ទៅកាន់សហរដ្ឋអាមេរិក ឥឡូវនេះស្ថិតនៅក្រោមការហាមឃាត់ ការនាំចូលជាក់ស្តែង: ជាមួយនឹងពន្ធលើទំនិញ ៥០ ភាគរយ” ។
កាលពីដើមខែមីនា EUROFER បានរិះគន់គោលនយោបាយពាណិជ្ជកម្ម “America First” របស់លោក ដូណាល់ ត្រាំ ដោយព្រមានថាវាអាចក្លាយជាផ្លូវរស់ចុងក្រោយ សម្រាប់ឧស្សាហកម្មដែករបស់អឺរ៉ុប៕
ប្រែសម្រួល ឈូក បូរ៉ា
