ព័ត៌មានអន្តរជាតិ

ការស្ទាបស្ទង់ថ្មី បង្ហាញថាពលរដ្ឋរុស្សី ផ្លាស់ប្តូរគំនិតគោលដៅសត្រូវ ដែលធំបំផុត ពីប្រទេសអាមេរិក ទៅប្រទេស អាល្លឺម៉ង់វិញ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រជាជនរុស្ស៊ី មិនចាត់ទុកសហរដ្ឋអាមេរិកជា ប្រទេសដែលមិនរួសរាយរាក់ ទាក់បំផុតឬជាប្រទេសសត្រូវដ៏ធំបំផុត របស់ខ្លួន ទៀតទេ ហើយពេលនេះ គោលដៅប្រហែល ជាអាចក្លាយទៅជា អាល្លឺម៉ង់ជំនួសវិញ ។

ការមើលឃើញថ្មីនេះ ត្រូវបានធ្វើឡើង បើយោងតាមការស្ទង់មតិ ដោយមជ្ឈមណ្ឌល Levada ដែលជាអង្គការ ដែល ផ្តល់មូលនិធិដោយលោកខាងលិច ដែលត្រូវបានគេកំណត់ថាជា ភ្នាក់ងារបរទេសមួយ ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសរុស្ស៊ី។

សហរដ្ឋអាមេរិកបានបាត់បង់តំណែងកំពូលជាលើកដំបូងក្នុងរយៈពេល១៣ឆ្នាំដោយបានធ្លាក់មកចំណាត់ថ្នាក់ទី៤នៅក្នុងការស្ទង់មតិដែលត្រូវបានចេញ ផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

លទ្ធផលនៃការស្ទាបស្ទង់ បានបញ្ជាក់ដែរថា មានតែ៤០ ភាគរយប៉ុណ្ណោះ នៃអ្នកដែលបានស្ទង់មតិ បានលើកឡើងពី សហរដ្ឋអាមេរិក ក្នុងចំណោមសត្រូវចម្បង របស់រុស្ស៊ីជាមួយនឹងចំនួនធ្លាក់ចុះ ៣៦ភាគរយបើប្រៀបធៀប ទៅនឹងឆ្នាំមុន។

អាកប្បកិរិយាសំដៅនិង ចំពោះអាមេរិកបានផ្លាស់ប្តូរជាមួយ នឹងការវិលត្រឡប់ របស់ប្រធានាធិបតីអាមេរិក Donald Trump ។ អ្នកស្ទង់មតិបានកត់សម្គាល់ថា ចាប់តាំងពីការឡើង កាន់តំណែងរបស់គាត់មក សេតវិមានបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីរកដំណោះស្រាយការទូត ចំពោះជម្លោះអ៊ុយក្រែន និងបង្ហាញទំនាក់ទំនងល្អប្រសើរ ជាមួយនឹងរុស្សីឡើងវិញផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top