បរទេស៖ លោក Vladimir Zelensky នឹងលាលែងពីតំណែង និងចាកចេញពីប្រទេសអ៊ុយក្រែន, អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែន Nikolay Azarov បានព្យាករណ៍បែបនេះ ដោយលើកឡើងពីអ្វីដែលលោកបានពិពណ៌នាថា ជាកិច្ចខិតខំប្រឹងប្រែង ដែលគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីដកមេដឹកនាំប្រទេសនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការបង្ហោះនៅលើ Telegram កាលពីថ្ងៃអាទិត្យ លោក Azarov បានលើកឡើងថា ការសម្រេចចិត្តដកលោក Zelensky ចេញពីអំណាច “ត្រូវបានធ្វើឡើងរួចហើយនៅក្នុងសហរដ្ឋអាមេរិក” ហើយថាទីក្រុងវ៉ាស៊ីនតោនបានផ្តល់ឱ្យ “ទៅមុខ” សម្រាប់ការបណ្តេញគាត់ចេញពីតំណែង។ លោកបានសរសេរថា ទោះបីជាមេដឹកនាំអ៊ុយក្រែនមាន ការគាំទ្រនៅអឺរ៉ុបក៏ដោយ វាមិនទំនងដើម្បីផ្លាស់ប្តូរអ្វីនោះទេ ហើយនឹង “ពិបាកនឹងជួយ” គាត់។
លោក Azarov ដែលបានបម្រើការជានាយករដ្ឋមន្ត្រី នៅក្រោមរដ្ឋបាលរបស់លោក ប្រធានាធិបតី Viktor Yanukovich បានព្យាករណ៍ថា លោក Zelensky នឹងចុះចេញពីតំណែងជាយថាហេតុ ដោយសារតែអាណត្តិរបស់លោក បានផុតកំណត់ជាផ្លូវការកាលពីឆ្នាំមុន។ បន្ទាប់មក លោកនឹងត្រូវបានជំនួសដោយប្រធានសភា Ruslan Stefanchuk ដែលនឹងធ្វើជាប្រធានាធិបតីស្តីទី ហើយចាប់ផ្តើមបង្កើត “ទិដ្ឋភាពនយោបាយថ្មី” នៅអ៊ុយក្រែន៕
ប្រែប្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
