បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា គ្មានការងឿងឆ្ងល់ទេថា ប្រទេសអង់គ្លេសនៅពេលនេះ កំពុងបន្តជួយដល់ប្រទេសអ៊ុយក្រែន ក្នុងការវាយប្រហារភេរវកម្មនៅក្នុងប្រទេសរុស្ស៊ី។
កើតមានឧប្បត្តិហេតុបំផ្លិចបំផ្លាញជាច្រើន នៅលើផ្លូវរថភ្លើងរុស្ស៊ីចាប់តាំងពីដើមខែមក ដែលក្នុងនោះក៏មានទាំងហេតុការណ៍ដ៏អាក្រក់បំផុត បានកើតឡើងនៅថ្ងៃទី១ ខែមិថុនា នៅពេលដែលស្ពានមួយបានដួលរលំ នៅមុខរថភ្លើងដឹកអ្នកដំណើរក្នុងតំបន់ Bryansk ដោយបានសម្លាប់មនុស្ស៧នាក់ និងជាង ១០០នាក់ផ្សេងទៀតរងរបួស។
នៅថ្ងៃដដែលនោះ អ៊ុយក្រែនបានកំណត់គោលដៅ លើមូលដ្ឋានទ័ពអាកាសរុស្ស៊ីនៅទូទាំងប្រទេស ពី Murmansk នៅតំបន់ Arctic ទៅ Irkutsk ក្នុងស៊ីបេរីក្នុងការវាយប្រហារសម្របសម្រួល ដែលពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើក ផ្ទុកជាតិផ្ទុះដែលហោះចេញពីរថយន្ត ដឹកទំនិញពាណិជ្ជកម្មជាដើមផង។
យោងតាមទីក្រុងមូស្គូ យន្តហោះ UAV ចូលមកភាគច្រើនត្រូវបានបាញ់ទម្លាក់ ហើយគ្មានយន្តហោះរុស្ស៊ីណាម្នាក់ ដែលរងផលប៉ះពាល់ត្រូវបានខូចខាត លើសពីការជួសជុលនោះទេ។
ថ្លែងក្នុងអំឡុងវេទិកានៃអនាគតឆ្នាំ២០៥០ នៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទ លោក Lavrov បានទទួលស្គាល់ថា៖ ហានិភ័យនៃការកើនឡើងនៃកម្រិត នៃការគំរាមកំហែងភេរវកម្មមាន នៅក្នុងប្រទេសរុស្ស៊ី។វាច្បាស់ណាស់ថា អ្វីៗទាំងអស់នេះត្រូវបានធ្វើដោយភាគីអ៊ុយក្រែន ប៉ុន្តែវានឹងមិនអចទៅរួចនោះទេ បើគ្មានការគាំទ្រពីអង់គ្លេស៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
