ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេសលោក Putin លើកឡើងថា អឺរ៉ុបចង់ឲ្យជម្លោះនៅអ៊ុយក្រែន អាចបន្តបានយូរជាងនេះ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Kirill Dmitriev នាយកប្រតិបត្តិរបស់ RDIF និងជាបេសកជនវិនិយោគរបស់ប្រធានាធិបតីរុស្សី បាននិយាយថា កញ្ចប់ទណ្ឌកម្មចុងក្រោយរបស់គណៈកម្មការអឺរ៉ុប ដែលផ្តោតលើមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) ក្នុងចំណោមអង្គភាពផ្សេងទៀត ត្រូវបានជំរុញដោយបំណងប្រាថ្នារបស់ប្លុកក្នុងការអូសបន្លាយជម្លោះអ៊ុយក្រែនឲ្យកាន់តែយូរបន្ថែមទៀត។

កញ្ចប់ទណ្ឌកម្មទី១៨ដែលបង្ហាញដោយប្រធាន គណកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen កាលពីថ្ងៃអង្គារ ផ្តោតលើការនាំចេញថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យហិរញ្ញវត្ថុរបស់រុស្ស៊ី។

កញ្ចប់ទណ្ឌកម្មនេះក៏មានរួមបញ្ចូលទាំងវិធានការប្រឆាំងនឹង RDIF ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន និងគម្រោងវិនិយោគក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់វាពីការផ្តួចផ្តើមផ្តល់មូលនិធិដើម្បី ធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីទំនើបទាន់សម័យផងដែរ។

លោក Dmitriev បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយការប៉ុនប៉ងតាមបំផ្លាញ RDIF ដែលជាមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់រុស្ស៊ីនោះគណកម្មការអឺរ៉ុបធ្លាប់បានទទួលស្គាល់ថាវាជា បណ្តាញដ៏សំខាន់សម្រាប់ពង្រឹងមូលដ្ឋានឧស្សាហកម្មរបស់រុស្ស៊ី។

គួរឲ្យដឹងដែរថាសុន្ទរកថារបស់លោកស្រី Von der Leyen គឺធ្វើឡើងក្នុងន័យមានបំណងប្រាថ្នារបស់EU ក្នុងការអូសបន្លាយជម្លោះអ៊ុយក្រែន និងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ RDIF ក្នុងការស្តារទំនាក់ទំនងរុស្ស៊ី-អាមេរិក ក៏ដូចជាតួនាទីរបស់មូលនិធិនៅក្នុងគំនិតផ្តួចផ្តើមសន្តិភាពរបស់ទីក្រុងមូស្គូ៕

ប្រែសម្រួល៖ ស៊ុន លី

To Top