ព័ត៌មានអន្តរជាតិ

លោក Putin៖ ប្រទេសរុស្ស៊ី គឺជាអ្នកដែលមានអាវុធនុយក្លេអ៊ែរ ទំនើបបំផុតរបស់ពិភពលោក

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ប្រទេសរុស្ស៊ីមានអាវុធនុយក្លេអ៊ែរទំនើបបំផុតនៅក្នុងពិភពលោក ដោយធានានូវអធិបតេយ្យភាពរបស់ប្រទេស និងតុល្យភាពអំណាចពិភពលោក។

ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល ស្តីពីកម្មវិធីអាវុធជាតិកាលពីថ្ងៃពុធ លោកបានជំរុញឱ្យ ការយកចិត្តទុកដាក់ពិសេស ចំពោះការបន្តនៃការអភិវឌ្ឍន៍នុយក្លេអ៊ែររបស់ប្រទេស។

Nuclear triad គឺជាពាក្យដែលប្រើដើម្បីពិពណ៌នា អំពីការរួមបញ្ចូលគ្នានៃប្រភេទមីស៊ីលឆ្លងទ្វីប ដែលមានមូលដ្ឋានលើដី ប្រភេទមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ដែលសុទ្ធតែអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានទាំងអស់។

ប្រព័ន្ធ​សព្វាវុធ​ទាំងនេះ​នឹងអាចធានា​ថា​កម្លាំង​នុយក្លេអ៊ែរ ​របស់​ប្រទេស​មួយ​មិន​អាច​ត្រូវ​បាន​បំផ្លាញ​ ក្នុង​ការ​វាយ​ប្រហារ​រំសាយ​អាវុធ​លើក​ដំបូង​ឡើយ​។

លោកប្រធានាធិបតីបានប្រាប់អង្គប្រជុំថា ៖ឥឡូវនេះចំណែកនៃប្រព័ន្ធសព្វាវុធ និងឧបករណ៍ទំនើបៗនៅក្នុងកងកម្លាំងនុយក្លេអ៊ែរ ជាយុទ្ធសាស្ត្ររបស់យើងបានដល់ទៅ ៩៥ភាគរយទៅហើយហើយ លោកប្រធានាធិបតីបានប្រាប់អង្គប្រជុំដោយបន្ថែមថា រុស្ស៊ីកំពុងធ្វើឱ្យមាន វឌ្ឍនភាពល្អនៅក្នុងកិច្ចការងារនេះខ្លាំងណាស់៕

ប្រែសម្រួល៖ ស៊ុន លី

To Top