ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង ព្រមានអឺរ៉ុប ដែលមានបំណង ចង់ទំលាក់តម្លៃប្រេង នាំចេញ របស់ប្រទេសរុស្សី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានថា ការជំរុញរបស់គណៈកម្មាការអ៊ឺរ៉ុប ក្នុងការទម្លាក់តម្លៃ លើការនាំចេញប្រេង របស់រុស្ស៊ី បង្កហានិភ័យដល់អស្ថិរភាព នៅក្នុងទីផ្សារ ថាមពលពិភពលោកយ៉ាងខ្លាំង ។

ការកត់សម្គាល់របស់ លោកអ្នកនាំពាក្យបានធ្វើឡើង ក្នុងការឆ្លើយតបទៅ នឹងរបាយការណ៍ ដែលថាទីក្រុងប្រ៊ូសែល កំពុងពិនិត្យមើលតម្លៃបច្ចុប្បន្ន ដែលត្រូវបានបង្កើតឡើង ក្រោមការដាក់ទណ្ឌកម្ម របស់សហភាពអឺរ៉ុប។

លោក Peskov បាននិយាយ កាលពីថ្ងៃពុធថា ៖ សកម្មភាពបែបនេះ ពិតជាមិនបានរួមចំណែកដល់ ស្ថិរភាពនៃទីផ្សារថាមពល និងប្រេងអន្តរជាតិទេ។

គួរឲ្យដឹងដែរថាគណៈកម្មាធិការអឺរ៉ុបបានស្នើឡើងជុំទី១៨នៃទណ្ឌកម្មលើប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ ដោយផ្តោតលើការនាំចេញថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញហិរញ្ញវត្ថុ។

វិធានការនេះរួមមានការ កាត់បន្ថយតម្លៃ ប្រេងពី៦០ដុល្លារ ទៅ៤៥ដុល្លារក្នុងមួយបារ៉ែល ការហាមឃាត់ការប្រើ ប្រាស់បំពង់បង្ហូរឧស្ម័ន Nord Stream នាពេលអនាគត ការរឹតបន្តឹងការ នាំចូលប្រេង ចម្រាញ់ ដែលផលិតពីប្រេងឆៅ របស់រុស្ស៊ី និងការចុះបញ្ជី ខ្មៅនាវាចំនួន៧៧ ដែលសហភាពអឺរ៉ុបអះអាងថា ត្រូវបានប្រើដើម្បីគេច ពីការដាក់ទណ្ឌកម្មផង ។

កញ្ចប់​ថ្មី​ដែល​មាន​គោលបំណង ​ដាក់​សម្ពាធ​ក្រុង​មូស្គូ​ជុំវិញ​ជម្លោះ​អ៊ុយក្រែន ទាមទារ​ការ​គាំទ្រ​ពី​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំង ២៧ ឲ្យ​ចូល​ជា​ធរមាន៕

ប្រែសម្រួល៖ស៊ុនលី

To Top