ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប ជំរុញឱ្យបញ្ឈប់ការបង្កើនភាពតានតឹង យោធារវាងអ៊ីស្រាអែល-អ៊ីរ៉ង់

RT News

គែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Badr Abdelatty បានអំពាវនាវឱ្យបញ្ឈប់ការកើនឡើងផ្នែកយោធា ដែលកំពុងបន្តរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទពីរ ដាច់ដោយឡែកពីគ្នាជាមួយ បេសកជនពិសេសអាមេរិក សម្រាប់តំបន់មជ្ឈិមបូព៌ាលោក Steve Witkoff និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi ។

ក្រសួងការបរទេសអេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទ លោក Abdelatty បានសង្កត់ធ្ងន់លើភាពចាំបាច់ នៃការធ្វើការឆ្ពោះទៅរកការថយចុះ នៃការកើនឡើងនៅក្នុងតំបន់ និងងាកទៅរកដំណោះស្រាយការទូត និងនយោបាយ ដែលរួមចំណែកក្នុងការទប់ស្កាត់ស្ថានការណ៍កើនឡើង និងជៀសវាងហានិភ័យនៃ ការផ្ទុះរីករាលដាលនៅមជ្ឈិមបូព៌ា។

លោកបានគូសបញ្ជាក់អំពីភាពចាំបាច់នៃ ការសម្រេចបានបទឈប់បាញ់ជាបន្ទាន់ និងការវិលត្រឡប់ទៅកាន់ផ្លូវនៃការចរចាជាមធ្យោបាយតែមួយគត់ ដើម្បីឈានដល់កិច្ចព្រមព្រៀងប្រកប ដោយនិរន្តរភាពទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។

លោក Abdelatty បានបញ្ជាក់បន្ថែមអំពីតម្រូវការក្នុងការទប់ស្កាត់ការពង្រីកជម្លោះ និងការបន្តពូជសាសន៍ក្នុងតំបន់ទៅជាភាពវឹកវរយ៉ាងទូលំទូលាយដែលនឹងបង្កគ្រោះថ្នាក់ដល់ភាគីទាំងអស់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top