ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រកាសត្រៀមខ្លួន គាំទ្រការអភិវឌ្ឍនុយក្លេអ៊ែរ ដោយសន្តិវិធីរបស់អ៊ីរ៉ង់

RT News

ST. PETERSBURG៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះក្នុងអំឡុងពេលកិច្ចប្រជុំជាមួយប្រមុខទីភ្នាក់ងារព័ត៌មានពិភពលោកឈានមុខគេនៅទីក្រុង St. PETERSBURG ថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួន ដើម្បីគាំទ្រការអភិវឌ្ឍន៍នុយក្លេអ៊ែរដោយសន្តិវិធីរបស់អ៊ីរ៉ង់ ខណៈពេលដែលការដោះស្រាយកង្វល់សន្តិសុខរបស់អ៊ីស្រាអែល ។

ដោយមិនបង្ហាញពីភាពជាក់លាក់ លោក ពូទីន បានបញ្ជាក់ថា រុស្ស៊ីបានចូលរួមក្នុងការពិភាក្សាលម្អិតលើបញ្ហានេះជាមួយទាំងមន្ត្រីអ៊ីស្រាអែល និងអាមេរិក ហើយបានទំនាក់ទំនងសំណើទៅកាន់សមភាគីអ៊ីរ៉ង់ផងដែរ។ លោកបានលើកឡើងថា “ជាទូទៅ វាគឺអាចធ្វើទៅបាន ដើម្បីបំពេញផលប្រយោជន៍របស់អ៊ីរ៉ង់ ក្នុងថាមពលនុយក្លេអ៊ែរដោយសន្តិវិធី និងនៅពេលជាមួយគ្នានេះ ដោះស្រាយកង្វល់របស់អ៊ីស្រាអែលអំពីសន្តិសុខជាតិរបស់ខ្លួន” ។

លោក ពូទីន បានកត់សម្គាល់ថាប្រទេសរុស្ស៊ីបានស្នើឱ្យមាន “ដំណោះស្រាយដែលអាចធ្វើទៅបាន” ចំពោះភាពតានតឹង ដែលកំពុងបន្តជុំវិញសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តចុងក្រោយគឺស្ថិតនៅលើការដឹកនាំនយោបាយនៃប្រទេសដែលពាក់ព័ន្ធ។ លោក ពូទីន បានបន្ដថា កម្រិតនៃការជឿទុកចិត្តខ្ពស់រវាងរុស្ស៊ី និងអ៊ីរ៉ង់ អនុញ្ញាតឱ្យមានកិច្ចសហប្រតិបត្តិការប្រកបដោយផលិតភាពក្នុងការប្រើប្រាស់ដោយសន្តិវិធីនៃបច្ចេកវិទ្យានុយក្លេអ៊ែរ រួមទាំងកម្មវិធីក្នុងវិស័យកសិកម្ម និងថ្នាំពេទ្យ។

លោក ពូទីន ក៏បានរំលឹកផងដែរអំពីការចូលរួមជាយូរយារណាស់មកហើយរបស់រុស្ស៊ី នៅក្នុងកម្មវិធីនុយក្លេអ៊ែរស៊ីវិលរបស់អ៊ីរ៉ង់ រួមទាំងការបញ្ចប់រោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ផងដែរ។ ដើមឡើយត្រូវបានរចនាឡើងដោយក្រុមហ៊ុនអាល្លឺម៉ង់ គម្រោងនេះត្រូវបានបញ្ចប់ដោយសាជីវកម្មនុយក្លេអ៊ែររដ្ឋ Rosatom របស់រុស្ស៊ី។

លោកបន្ថែមថា “វាជាបញ្ហាប្រឈមមួយ ពីព្រោះយើងត្រូវសម្របការរចនារបស់អាល្លឺម៉ង់ទៅនឹងស្តង់ដាររបស់រុស្ស៊ី ប៉ុន្តែយើងបានទទួលជោគជ័យ ហើយរោងចក្រនេះកំពុងដំណើរការដោយជោគជ័យ”។ លោកបានបញ្ជាក់ថា រុស្ស៊ីបានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រពីរបន្ថែមទៀតនៅ Bushehr ដោយមានអ្នកជំនាញរុស្ស៊ីជាង ២០០ នាក់កំពុងធ្វើការនៅនឹងកន្លែង។ លោកបានបន្ថែមថាទីក្រុងម៉ូស្គូ បានឈានដល់កិច្ចព្រមព្រៀងជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធានាសុវត្ថិភាពក្នុងអំឡុងពេលកិច្ចខិតខំប្រឹងប្រែងសាងសង់ដែលកំពុងបន្ត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top