ព័ត៌មានអន្តរជាតិ

ឥណ្ឌា សម្រេចចិត្តជម្លៀសពលរដ្ឋរបស់ខ្លួនទាំងអស់ ដែលចង់ចាកចេញពី អ៊ីស្រាអែល

RT News

បរទេស៖ ឥណ្ឌាបានសម្រេចចិត្តជម្លៀសពលរដ្ឋរបស់ខ្លួនទាំងអស់ “ដែលចង់ចាកចេញពី” អ៊ីស្រាអែល ដោយសារការប្រឈមមុខដាក់គ្នា ផ្នែកយោធារវាងរដ្ឋជ្វីហ្វ និងអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅ​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រសួង​ការ​បរទេស​ឥណ្ឌា​បាន​អំពាវនាវ​ឲ្យ​ ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​ជាមួយ​ស្ថានទូត ​របស់​ប្រទេស​ក្នុង​ទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។

ក្រសួងការបរទេសឥណ្ឌា បាននិយាយនៅក្នុងកំណត់សម្គាល់មួយថា “ដោយមើលឃើញពីការវិវត្តន៍ថ្មីៗរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ រដ្ឋាភិបាលឥណ្ឌាបានសម្រេចចិត្តជម្លៀស ចេញពីប្រទេសអ៊ីស្រាអែល ដែលជនជាតិឥណ្ឌាទាំងនោះមានបំណងចង់ចាកចេញ” ។ “ការធ្វើដំណើររបស់ពួកគេពីអ៊ីស្រាអែល ទៅកាន់ប្រទេសឥណ្ឌានឹងត្រូវបាន សម្របសម្រួលតាមរយៈព្រំដែនដីគោក ហើយបន្ទាប់មកតាមផ្លូវអាកាស ទៅកាន់ប្រទេសឥណ្ឌា” ។

ស្ថានទូតឥណ្ឌានៅទីក្រុង Tel Aviv បានអំពាវនាវឱ្យប្រជាជនឥណ្ឌា “រក្សាការប្រុងប្រយ័ត្ន និងអនុវត្តយ៉ាងតឹងរ៉ឹងនូវគោលការណ៍ណែនាំ សុវត្ថិភាពដែលចេញដោយអាជ្ញាធរអ៊ីស្រាអែល និងបញ្ជាការផ្នែកខាងមុខ” ៕

ប្រែប្រួលៈ ណៃ តុលា

To Top