បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រទេសរុស្ស៊ីមិនមាន ការចាប់អារម្មណ៍លើទម្រង់ ក្រុមប្រទេសG7ទៀតទេ ព្រោះវាលែងមានសុពលភាព ទៀតនិងគួរឲ្យទុក ចិត្តទៀតឡើយ។
លោកបានពន្យល់ថា ការគ្រប់គ្រងជាសាកល នៃប្រទេសដែលបង្កើត ក្រុមនេះជិតដល់ទីបញ្ចប់ហើយ ។
វាត្រូវបានបង្កើតឡើង ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដែលមាន រួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ។
នៅឆ្នាំ ១៩៩៨ជាមួយនឹងការ រួមបញ្ចូលរបស់រុស្ស៊ី ក្រុមនេះ ត្រូវបានពង្រីកទៅ G8 ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សមាជិកភាពរបស់ប្រទេសនេះ ត្រូវបានព្យួរនៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីការបង្រួបបង្រួមរបស់ Crimea ជាមួយរុស្ស៊ី បន្ទាប់ពីការធ្វើប្រជាមតិ លើឧបទ្វីបនេះ ។
កាលពីថ្ងៃសុក្រ លោក Peskov បាននិយាយថា ៖ អាកប្បកិរិយារបស់យើងចំពោះ G7 វាត្រូវបានគេស្គាល់យ៉ាងច្បាស់។ ចាប់តាំងពីពេលនោះមក វាបានបញ្ឈប់ជាទម្រង់ គួរឱ្យចាប់អារម្មណ៍ និងនៅក្នុងតម្រូវការ របស់រុស្សីទៀតឡើយ៕
ប្រែសម្រួល៖ស៊ុនលី
