ដោយសហគមន៍អន្តរជាតិ បានប្រៀបគំនិតនេះជា «ស្ពានមួយ» ដែលម្ខាងតភ្ជាប់តម្រិះប្រាជ្ញាចិន ទៅនឹងជ្រុងម្ខាងទៀត ដែលកំពុងផ្សារភ្ជាប់ទស្សនវិស័យ នាពេលអនាគតរបស់ «សហគមន៍រួមវាសនាមនុស្សជាតិ» ដើម្បីគាំពារកិច្ចសហប្រតិបត្តិការ ពហុភាគី និងរួមគ្នាឆ្លើយតបបញ្ហាប្រឈមរួម ។ សហគមន៍អន្តរជាតិ យល់ស្របគ្នាថា ចាប់តាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩មក សាធារណរដ្ឋប្រជាមានិតចិន បានប្តេជ្ញាយ៉ាងមោះមុត ចំពោះសុខសន្តិភាព ក្នុងពិភពលោក ហើយប្រទេសចិន ចាត់ទុកមិត្តភាពជាមួយប្រទេសជិត ខាងប្រកបដោយភាព សុខដុមរមនាគឺគ្មានដែនកំណត់។ ប្រតិបត្តិតាម«គំនិតផ្តួចផ្តើមសន្តិសុខសកល» សហគមន៍អន្តរជាតិជឿជាក់យ៉ាងមុតមាំថា សន្តិភាព និង ស្ថិរភាព គឺជាវិធីតែមួយគត់ដើម្បីឲ្យមានការអភិវឌ្ឍ និង មានវិបុលភាព ។ ប្រទេសចិន គឺជាសមាជិកស្ថាបនិក របស់អង្គការសហប្រជាជាតិ ហើយក៏ជាប្រទេសដំបូងគេបង្អស់ ដែលបានចុះហត្ថលេខា លើធម្មនុញ្ញអង្គការសហប្រជាជាតិ ។ ប្រទេសចិន តែងប្រកាន់ខ្ជាប់យ៉ាងរឹងមាំ នូវប្រព័ន្ធអន្ដរជាតិ ដែលមានអង្គការសហប្រជាជាតិជាស្នូល ដែលជាបទដ្ឋានមូលដ្ឋាន របស់ខ្លួនក្នុងទំនាក់ទំនងអន្តរជាតិ ដោយទាញភ្ជាប់នូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាតួនាទីស្នូលរបស់អង្គការនេះ នៅក្នុងកិច្ចការអន្តរជាតិនានា។

ជារួម ក្រោម«គំនិតផ្តួចផ្តើមសន្តិសុខសកល» សហគមន៍អន្តរជាតិ យល់ស្របជាមួយចិនដែលតែងបង្កើនមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ដោយផ្អែកលើមូលដ្ឋាន «គោលការណ៍៥ខ» នៃការរួមរស់នៅដោយសន្តិវិធី ព្រមទាំងការប្តេជ្ញាចិត្ត របស់ចិនចំពោះពហុភាគីនិយម ដែលជាវិធានដ៏មានភាពស័ក្តិសិទ្ធមួយ ដើម្បីសម្រេច ឲ្យបាននូវសន្តិភាពនិងការអភិវឌ្ឍ ក្រោមទម្រនៃការគោរពច្បាប់ អន្តរជាតិយ៉ាងតឹងរ៉ឹង ដែលមានធម្មនុញ្ញអង្គការ សហប្រជាជាតិជាគោល ។ ក្នុងន័យនេះ សហគមន៍អន្តរជាតិយល់ស្របថា «គំនិតផ្តួចផ្តើមសន្តិសុខ សកល» ជាលំនឹងសន្តិសុខសកល ដោយបានផ្តល់នូវទឡ្ហីករណ៍យ៉ាងច្បាស់ថា ទី១-រក្សានូវសន្តិសុខ រួមគ្រប់ជ្រុងជ្រោយ ដែលមានកិច្ចសហការគ្នា ប្រកបដោយចីរភាព ទី២-គោរពនូវអធិបតេយ្យភាព និងបូរណភាពគ្នាទៅវិញទៅមក ទី៣-គោរពនូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ ទី៤-ធ្វើការដោះស្រាយដោយសន្តិវិធី លើការខ្វែងគំនិតនិងទំនាស់ រវាងប្រទេសនិងប្រទេស ទី៥-រក្សាសន្តិសុខប្រពៃណីនិង សន្តិសុខមិនប្រពៃណី និង ទី៦-គាំទ្រគោលការណ៍រួមគ្នាថែរក្សាសន្តិសុខសកល ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន
