បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលដកស្រង់ព័ត៌មាន ចេញពីកាសែតPolitico បានរាយការណ៍ កាលពីថ្ងៃសៅរ៍ដោយដកស្រង់ សម្តីមនុស្ស៥នាក់ ដែលដឹងពីបញ្ហានេះថា កិច្ចប្រជុំកំពូល មេដឹកនាំណាតូនាពេលខាងមុខ នៅក្នុងប្រទេសហូឡង់ នឹងរៀបចំឲ្យមានកាលវិភាគខ្លី ជាងមុននិងដោយផ្តោត លើអ៊ុយក្រែនតិចជាងមុន។
កិច្ចប្រជុំកំពូលដែលគ្រោងនឹងធ្វើឡើង នៅក្នុងវេទិកា ពិភពលោក នៅទីក្រុងឡាអេចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ខែមិថុនា នឹងបង្ហាញតែពីរព្រឹត្តិការណ៍ សំខាន់ៗប៉ុណ្ណោះ។
អាហារពេលល្ងាចស្វាគមន៍នៅឯវិមាន របស់គ្រួសាររាជវង្សហូឡង់ និងកិច្ចប្រជុំតែមួយនៃក្រុមប្រឹក្សា អាត្លង់ទិកខាងជើង ជំនួសឱ្យការធម្មតាពីរឬបី។ យោងតាម Politicoបានឲ្យដឹងទៀតថា ក៏នឹងមិនមានកិច្ចប្រជុំក្រុមប្រឹក្សាអ៊ុយក្រែនរបស់ណាតូដែរ។
ប្រភពដដែលនេះបានកត់សម្គាល់ទៀតថា លោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែនត្រូវ បានអញ្ជើញឱ្យចូលរួមអាហារពេលល្ងាចស្វាគមន៍ប៉ុណ្ណោះ ហើយវានៅតែមិនទាន់ច្បាស់ថា តើគាត់នឹងមកឬយ៉ាងណា។
ប្រភពក៏បានលើកឡើងដែរថា កាលវិភាគសង្ខេបគឺជាគាំទ្រ ដល់សហរដ្ឋអាមេរិក និងប្រធានាធិបតី Donald Trump ជាពិសេសដែលបានបង្ហាញពីភាព អត់ធ្មត់ម្តងហើយម្តងទៀតជាមួយ និងបដិសេធការជួបជុំពហុភាគី នៃលក្ខណៈពិធីណាមួយ៕
ប្រែសម្រួល៖ស៊ុនលី
