បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសស្លូវ៉ាគីអាចប្រឈមមុខ នឹងការពិន័យជាប្រាក់ចំនួន ១៦ ពាន់លានអឺរ៉ូឬប្រមាណជាង ១៨ ពាន់លានដុល្លារ សម្រាប់ការកាត់ផ្តាច់ កិច្ចព្រមព្រៀង ឧស្ម័នរយៈពេលវែង ជាមួយក្រុមហ៊ុន Gazprom របស់រុស្ស៊ី ។
ការពិចារណាផ្តាច់ចេញពីទាំងស្រុងរបស់រុស្សីនេះ គឺស្ថិតនៅក្រោមផែនការ បញ្ឈប់ដែលបានស្នើឡើងរបស់សហភាពអឺរ៉ុប។ ក្រុមហ៊ុននាំចូលឧស្ម័នរដ្ឋរបស់ប្រទេស SPP បានព្រមានថាការសម្រេចចិត្ត ណាមួយនឹងធ្វើឲ្យស្លូវ៉ាគី អាចខាតបង់ប្រាក់ជាច្រើនជាមិនខាន។
ក្រោមអ្វីដែលគេហៅថាផែនការ REPowerEU ទីក្រុងប្រ៊ូសែលមានគោលបំណង លុបបំបាត់ការពឹងផ្អែករបស់ EU លើឥន្ធនៈហ្វូស៊ីលរុស្ស៊ីនៅឆ្នាំ២០២៨ហើយច្បាប់ដ៏ចម្រូងចម្រាសនេះ គឺបានទទួលការគាំទ្រ ដោយប្រធានគណៈកម្មការ Ursula von der Leyen ដោយចាប់ផ្តើម ហាមឃាត់ កិច្ចសន្យាឧស្ម័នថ្មី ជាមួយរុស្ស៊ីពីឆ្នាំ ២០២៦ និងរយៈពេលវែង នៅចុងឆ្នាំ ២០២៧ ។
គណៈកម្មាការបាននិយាយថា ខ្លួនកំពុងពិចារណា លើមធ្យោបាយផ្លូវច្បាប់ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនអ៊ឺរ៉ុប អាចទាមទារនូវអំណាច ដោយអនុញ្ញាតឱ្យពួកគេបញ្ចប់ កិច្ចសន្យាឧស្ម័នរបស់រុស្ស៊ី ដោយគ្មានការពិន័យ។
SPP ដែលមានកិច្ចព្រមព្រៀង ផ្គត់ផ្គង់ជាមួយក្រុមហ៊ុន Gazprom រហូតដល់ឆ្នាំ២០៣៤ បាននិយាយកាលពីថ្ងៃអង្គារថា ទោះបីជាខ្លួនអំពាវនាវ ឱ្យមានសិទ្ធក៏ដោយ ក្រុមហ៊ុនថាមពល យក្សរុស្ស៊ីអាចនៅ តែស្វែងរកសំណង ប្រសិនបើការហាមឃាត់ការ នាំចូលទូទាំងសហភាពអឺរ៉ុប ចូលជាធរមាន៕
ប្រែសម្រួល៖ស៊ុនលី
