ព័ត៌មានអន្តរជាតិ

លោក Trump អះអាងជាថ្មីលោកចង់ឃើញ កិច្ចព្រមព្រៀងមួយកើតឡើង ជាមួយនឹងរុស្ស៊ី

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក  Donald Trump បាននិយាយសាជាថ្មីថា លោកចង់ឃើញកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដែលនឹងបញ្ចប់អរិភាពក្នុងប្រទេសអ៊ុយក្រែន។

មេដឹកនាំអាមេរិកបានធ្វើការកត់សម្គាល់នេះ កាលពីព្រឹកថ្ងៃអង្គារម្សិលមិញដោយ បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ខណៈពេលដែលកំពុងធ្វើដំណើរទៅកាន់ កិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងឡាអេ។

នៅពេលសួរថាតើគាត់នឹងមានប្រតិកម្មយ៉ាងណា ប្រសិនបើសេចក្តីប្រកាសចុងក្រោយ នៃកិច្ចប្រជុំកំពូលរួមមានភាសាថ្កោលទោសរុស្ស៊ីនោះលោក Trump បាននិយាយថា៖ខ្ញុំនឹងត្រូវពិនិត្យមើលវា។ ប៉ុន្តែអ្នកដឹងទេ ខ្ញុំចង់ឃើញកិច្ចព្រមព្រៀងជាមួយរុស្ស៊ីកើតឡើង។

លោក Trump ក៏បានលើកឡើងដែរថាលោកទើបតែ បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងអំឡុងពេលដែលលោក Putin បានផ្តល់ការសម្របសម្រួលដល់ការចរចាជាមួយអ៊ីរ៉ង់។

យ៉ាងណាក្តីលោក Trump បាននិយាយថា លោកមិនត្រូវការជំនួយពីផ្នែកមុខនោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា លោកបានផ្តោតលើការឈានដល់ កិច្ចព្រមព្រៀងជាមួយទីក្រុងមូស្គូ ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top