ព័ត៌មានអន្តរជាតិ

ក្រុមមន្ត្រីជាន់ខ្ពស់ របស់រុស្សី និងឥណ្ឌា ជួបប្រជុំគ្នា នៅក្នុងទីក្រុងមូស្គូ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិ របស់សភាឥណ្ឌា លោកបណ្ឌិត Shashi Tharoor បានជួបសមភាគីរុស្ស៊ី លោក Leonid Slutsky កាលពីថ្ងៃអង្គារនៅទីក្រុងមូស្គូ។
សមាជិកសភាទាំងពីររូបបានផ្លាស់ប្តូរ យោបល់លើភាពតានតឹង ដែលកំពុងកើត មាននៅមជ្ឈិមបូព៌ា ហ្គាហ្សា ជម្លោះអ៊ុយក្រែន និងការកើនឡើង ផ្នែកយោធានាពេលថ្មីៗនេះរវាងទីក្រុងញូវដេលី និងទីក្រុងអ៊ីស្លាម៉ាបាដ។

ភាគីរុស្ស៊ីបាននិយាយថា ការពិភាក្សា បានផ្តោតលើមធ្យោបាយ សក្តានុពលក្នុងការដោះស្រាយជម្លោះ អ៊ុយក្រែនដោយសន្តិវិធី និងលទ្ធផល នៃការចរចាដោយផ្ទាល់ រវាងទីក្រុងមូស្គូ និងទីក្រុងគៀវក្នុងទីក្រុង អ៊ីស្តង់ប៊ុលកាលពីខែមុន ។
យ៉ាងណាក្តីបញ្ហាផ្សេងទៀត នៅក្នុងរបៀបវារៈក៏គេឃើញមាន រួមទាំងបញ្ហាសន្តិសុខក្នុងតំបន់នៅអាស៊ី និងកិច្ចសហប្រតិបត្តិការ អន្តរសភាក្នុងក្របខ័ណ្ឌ BRICSផងដែរ ។

ខណៈពេលដែលដំណើរទស្សនកិច្ចរបស់លោក Tharoor ទៅកាន់ទីក្រុងមូស្គូ ត្រូវបានរៀបចំឡើងតាមការអញ្ជើញរបស់ RT នោះភាគីរុស្ស៊ី-ឥណ្ឌា បានបង្ហាញនៅក្នុងរបៀបវារៈ ដោយភាគីទាំងពីរបានបញ្ជាក់ឡើងវិញ នូវទំនាក់ទំនងយុទ្ធសាស្ត្រ និងយូរអង្វែងរវាងប្រជាជាតិទាំងពីរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top