ព័ត៌មានអន្តរជាតិ

សមាជិកសភារុស្សី អំពាវនាវឲ្យប្រើប្រាស់ រថយន្តតាក់ស៊ីស្វ័យប្រវត្តិ ដើម្បីជំនួសក្រុម ជនអន្តោប្រវេសខុសច្បាប់

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTសមាជិកសភារុស្ស៊ី បានស្នើឱ្យពង្រីកការសាកល្បង រថយន្តតាក់ស៊ីគ្មានអ្នកបើកបរ នៅទូទាំងប្រទេស ដោយលើកហេតុផលថា ការផ្លាស់ប្តូរនេះនឹងកាត់បន្ថយចំនួន អ្នកបើកបរចំណាក ស្រុកយ៉ាងឆាប់រហ័ស និងបង្កើនសុវត្ថិភាពអ្នកដំណើរ។

នៅក្នុងលិខិតផ្ញើជូននាយករដ្ឋមន្ត្រី Mikhail Mishustin លោក Aleksey Nechayev មេដឹកនាំគណបក្សប្រជាជនថ្មី និងលោក Anton Tkachev អនុប្រធានទីមួយ នៃគណៈកម្មាធិការរដ្ឋ Duma ស្តីពីគោលនយោបាយព័ត៌មាន បានចង្អុលបង្ហាញ លទ្ធផលគួរឱ្យចាប់អារម្មណ៍ពីការធ្វើតេស្ត ដែលមានស្រាប់ នៃយានយន្តស្វយ័តនៅទីក្រុងមូស្គូ Tatarstan និងភាគកណ្តាលប្រទេសរុស្ស៊ី និងទីក្រុងរមណីយដ្ឋាន ភាគខាងត្បូងនៃ Siriusជាដើម ។

ទាក់ទិននឹងបញ្ហានេះ លិខិតនេះ បានស្នើឱ្យ លោក Mishustin ក្នុងការពន្លឿន ការពង្រីកតំបន់សាកល្បង នៅទីក្រុងមូស្គូខ្លួនឯង និងអនុវត្តការបើកដំណើរ ការជាដំណាក់កាល នៃការដឹកជញ្ជូនស្វយ័ត នៅក្នុងទីក្រុងផ្សេងទៀតរបស់រុស្ស៊ី ដែលត្រូវបានរៀបចំយ៉ាងខ្ពស់ សម្រាប់ការពិសោធបន្ថែមទៀត ។

សមាជិកសភាបានអះអាងដែរថា ការដាក់ពង្រាយតាក់ស៊ី គ្មានអ្នកបើកបរទូទាំង ប្រទេសអាច ជំនួសជនចំណាកស្រុកបានយ៉ាង ឆាប់រហ័សជាមួយនឹង បច្ចេកវិទ្យាស្វ័យប្រវត្តិ និងធានាបាននូវ កម្រិតសុវត្ថិភាព ខ្ពស់សម្រាប់ពលរដ្ឋ ។
គួរឲ្យដឹងដែរថាលិខិតនេះក៏ បានកត់សម្គាល់ផងដែរថា នៅក្នុងទីក្រុងមួយចំនួនរបស់រុស្ស៊ី ជនចំណាកស្រុកមានចំនួន ១០ទៅ៤០ភាគរយនៃអ្នកបើកបរតាក់ស៊ី៕

ប្រែសម្រួល៖ស៊ុនលី

To Top