ព័ត៌មានអន្តរជាតិ

ទឹកជំនន់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្សស្លាប់ ២៥នាក់ និងជាច្រើននាក់ទៀត ហូរតាមទឹក

Xinhua

បរទេស៖ ឆ្មាំជាតិត្រូវបានដាក់ពង្រាយនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បន្ទាប់ពីទឹកជំនន់ទន្លេដ៏បំផ្លិចបំផ្លាញ បានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ២៥ នាក់ និងទឹកជំនន់ បានហូរនាំកុមារជាច្រើននាក់នៅឯ ជំរុំគ្រិស្តសាសនាក្នុងតំបន់ថែមទៀត។

យោងតាមសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងនៅព្រឹកថ្ងៃសុក្រ បណ្តាលឱ្យទឹកទន្លេ Guadalupe កើនឡើងជិត ៣០ ហ្វីតក្នុងរយៈពេល ៤៥ នាទី។

មន្ត្រីរដ្ឋបានបញ្ជាក់កាលពីយប់ថ្ងៃសុក្រថា មនុស្សយ៉ាងហោចណាស់ ២៥ នាក់បានស្លាប់ រួមទាំងមនុស្សពេញវ័យ និងកុមារផងដែរ។ ក្នុងចំណោមអ្នកស្លាប់ ២៤ នាក់ត្រូវបានរាយការណ៍នៅក្នុង County Kerr និងម្នាក់ទៀតនៅក្នុង County Kendall ។

យោងតាមមន្ត្រីបានឱ្យដឹងថា មនុស្សចន្លោះពី ២៣នាក់ ទៅ ២៥ នាក់នៅតែបន្តបាត់ខ្លួនពី Camp Mystic ដែលជាជំរុំគ្រីស្ទានឯកជនរបស់ ក្មេងស្រីទាំងអស់នៅតាមបណ្តោយទន្លេ Guadalupe ។ ជំរុំនេះមានអ្នកចូលរួមជាង ៧៥០ នាក់។

ឧទ្ធម្ភាគចក្រ និងរថយន្តយោធាត្រូវបានប្រើប្រាស់ សម្រាប់ការជម្លៀសប្រជាជន។ ឧត្តមសេនីយ Thomas Suelzer បាននិយាយនៅពេលពិភាក្សាអំពី កិច្ចខិតខំប្រឹងប្រែងឆ្មាំជាតិរបស់រដ្ឋតិចសាស់ថា រហូតមកដល់ពេលនេះមនុស្សចំនួន ២៣៧ នាក់ត្រូវបានជម្លៀស រួមទាំង ១៦៧ នាក់ត្រូវបានជម្លៀសតាមឧទ្ធម្ភាគចក្រ ៕

ប្រែប្រួលៈ ណៃ តុលា

To Top