ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ កំពុងស្វែងរកឳកាសទិញអាវុធពីអាមេរិក ដោយស្ងាត់ៗយកទៅផ្គត់ផ្គង់អ៊ុយក្រែន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អាល្លឺម៉ង់បានបង្ហាញជំហក្នុងការព្រមព្រៀងជាសម្ងាត់ ជាមួយសហរដ្ឋអាមេរិក ដើម្បីទិញប្រព័ន្ធការពារដែនអាកាស Patriot ចំនួនពីរគ្រឿង ដើម្បីប្រគល់វាទៅឱ្យអ៊ុយក្រែន ។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើនបានអះអាងនៅដើមសប្តាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោនបានផ្អាកការចែកចាយអាវុធសំខាន់ៗ ជាច្រើនទៅកាន់ទីក្រុងគៀវ រួមទាំងមីស៊ីល Patriot និង Hellfire គ្រាប់រ៉ូក្កែត GMLRS និងគ្រាប់កាំភ្លើងធំរាប់ពាន់គ្រាប់ 155mmផង។

យ៉ាងណាក្តីក្រោយ​មក សេតវិមាន​បាន​បញ្ជាក់​ថា ការ​ផ្គត់ផ្គង់​សព្វាវុធ​មួយ​ចំនួន​ត្រូវ​បាន​បញ្ឈប់ ដោយ​និយាយ​ថាការ​សម្រេច​ចិត្ត​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​ដាក់​ផលប្រយោជន៍​របស់​អាមេរិក​ជា​មុនទៅវិញ។

យោងតាមប្រភពដដែល រដ្ឋាភិបាលរបស់អធិការបតី Friedrich Merz បារម្ភថាការផ្លាស់ប្តូរគោលនយោបាយក៏អាច មានលទ្ធផលផងដែរហើយក្នុងនោះទីក្រុងវ៉ាស៊ីនតោន បានបដិសេធសំណើលក់ប្រព័ន្ធ Patriot ទាំងពីរគ្រឿង និងឧបករណ៍ស្ទាក់ចាប់ផងទៅឲ្យអាល្លឺម៉ង់។

ទីក្រុងប៊ែរឡាំងបានទៅជួបរដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth ដោយស្ងាត់ៗកាលពីពីរសប្តាហ៍មុន បន្ទាប់ពីត្រូវបានស្នើឱ្យធ្វើដូច្នេះដោយអ៊ុយក្រែន ដែលពីមុនបរាជ័យក្នុងការទទួលបានប្រព័ន្ធនេះដោយខ្លួនឯង។ មកទល់ពេលនេះអាជ្ញាធរ​អាល្លឺម៉ង់កំពុងបន្ត ការ​រង់​ចាំ​ការ​ឆ្លើយ​តប​ពី​លោក Hegsethនៅឡើយ៕

ប្រែសម្រួល៖ ស៊ុន លី

To Top