ព័ត៌មានអន្តរជាតិ

លោក Trump លើកឡើងថាប្រព័ន្ធមីស៊ីល Patriots មានតម្លៃថ្លៃណាស់

xinhua

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ប្រព័ន្ធការពារដែនអាកាស Patriot ដែលជាអាវុធមួយទៀត ដែលអ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានស្នើសុំ គឺមានតម្លៃថ្លៃណាស់ ។

លោកប្រធានាធិបតី​បាន​បន្ថែម​ថា សំណើ​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ពិចារណា ហើយក៏លោកនឹងឈប់​បង្ហាញ​ថា តើ​ក្រុង​វ៉ាស៊ីនតោន​នឹងប្រគល់វា​ឬយ៉ាងណានោះដែរ។

លោកTrump ម្តងហើយម្តងទៀតបានរិះគន់អ្នកកាន់តំណែងមុនរបស់គាត់គឺ Joe Biden សម្រាប់ការសរសេរមូលប្បទានប័ត្រទទេទៅអ៊ុយក្រែន ទាក់ទងនឹងការចែកចាយអាវុធទាំងនោះ។

នៅពេលសួរដោយអ្នកសារព័ត៌មានកាលពីថ្ងៃពុធថាតើ គាត់កំពុងពិចារណាផ្តល់ឱ្យអ៊ុយក្រែនជាមួយនឹងប្រព័ន្ធមីស៊ីល Patriot មួយផ្សេងទៀតឬអត់នោះលោក Trump បានឆ្លើយតបថាប្រព័ន្ធការពារដែនអាកាសគឺ ជាប្រភេទអាវុធដែលមានចំនួនតិចណាស់ និងជាពិសេសគឺមានតម្លៃ ថ្លៃណាស់ ។

លោក Trump បានបន្ថែមថា៖ យើងនឹងត្រូវតែពិនិត្យមើលតាមសំណើរបស់អ៊ុយក្រែន ដោយកត់សម្គាល់ថា វាជាការអាម៉ាស់ដែលយើងត្រូវចំណាយប្រាក់យ៉ាងច្រើន លើការគាំទ្រទីក្រុងគៀវក្នុងស្ថានភាពបែបនេះ។

យ៉ាងណាក្តីនៅថ្ងៃដដែលនោះ ប្រព័ន្ធផ្សព្វផ្សាយ n-tv របស់ប្រទេសអាល្លឺម៉ង់បានដកស្រង់សម្តីអ្នកនាំពាក្យ របស់ក្រុមហ៊ុនផលិតសព្វាវុធអាមេរិក Raytheon ដែលផលិតមីស៊ីល Patriots និងអមដំណើរដោយនិយាយថា ខ្លួនមានបំណងបង្កើនការផលិតគ្រាប់រ៉ុក្កែត PAC2 GEM-T ប្រចាំខែក្នុងចំនួនកើនឡើងដល់ទៅ១៥០នៅត្រឹម២០២៨ខាងមុខ ដោយសារ តម្រូវការខ្ពស់កើនឡើងមិនធ្លាប់មានពីមុនមក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top