បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមការងារនៃអង្គភាពអ្នកស៊ើបអង្កេត ហិរញ្ញវត្ថុបារាំងបានបើកប្រតិបត្តិការឆ្មក់ចូលទីស្នាក់ការកណ្តាលទីក្រុងប៉ារីស នៃគណបក្សស្តាំនិយមជ្រុលជាតិ (RN) កាលពីថ្ងៃពុធដែលក្រោយមក មេដឹកនាំបក្សបានចោទរដ្ឋាភិបាលថាបានធ្វើយុទ្ធនាការ បៀតបៀនមកលើបក្សរបស់ខ្លួន។
ប្រតិបត្តិការដែលបានធ្វើឡើងនៅព្រឹកព្រលឹម ថ្ងៃពុធបានកំណត់គោលដៅលើឯកសារ និងការទំនាក់ទំនងដែលទាក់ទងនឹងយុទ្ធនាការនយោបាយរបស់គណបក្ស នេះបើយោងតាមប្រធាន បក្សRN គឺលោកJordan Bardella ។
គណបក្សនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអតីតបេក្ខជនប្រធានាធិបតី Marine Le Pen ដែលពីមុនត្រូវបានហាមឃាត់មិនឱ្យឈរឈ្មោះនៅក្នុងការប្រណាំង ឆ្នាំ២០២៧នោះទេ ។លោកBardella បានរិះគន់ប្រតិបត្តិការនេះដោយបានចោទថាជាយុទ្ធនាការបៀតបៀនថ្មីនិងជាការវាយលុក ដល់គោលការណ៍ប្រជាធិបតេយ្យ។
ការវាយឆ្មក់កាលពីថ្ងៃពុធបានកើតឡើងប្រហែលបីខែ បន្ទាប់ពីតុលាការបារាំងបានរកឃើញ ឥស្សរជនជាន់ខ្ពស់របស់ RN រួមទាំងលោក Le Pen ដែលមានទោសពីបទកេងបន្លំមូលនិធិសហភាពអឺរ៉ុប។
សេចក្តីសម្រេចនេះបានដាក់បម្រាមរយៈពេល ៥ឆ្នាំភ្លាមៗ មិនឱ្យស្វែងរកការិយាល័យសាធារណៈ ដោយផ្តល់ភាពចម្រូងចម្រាសមិនឱ្យមានការពន្យារពេល សម្រាប់ការប្តឹងឧទ្ធរណ៍។
គួរឲ្យដឹងដែរថាគណបក្សប្រឆាំងបានថ្កោលទោស សាលក្រមនេះថាជាការប៉ុនប៉ងគ្មាន លទ្ធិប្រជាធិបតេយ្យដើម្បីដកសហស្ថាបនិក និងជាអតីតមេដឹកនាំរបស់ខ្លួនពីការ ប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៧ ។ រំលឹកដែរថាលោកស្រីLe Pen ចាញ់ប្រធានាធិបតីបារាំង Emmanuel Macron ក្នុងលទ្ធផលប្រកៀកប្រកិតក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តកាលពីឆ្នាំ ២០២២៕
ប្រែសម្រួល៖ ស៊ុន លី
