ព័ត៌មានអន្តរជាតិ

លោក​ Donald Trump ពិចារណាក្នុងការផ្តល់ជំនួយថ្មី ទៅឲ្យប្រទេសអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីសារព័ត៌មាន CBS News បានរាយការណ៍ កាលពីថ្ងៃសៅរ៍ដែលបានចុះផ្សាយកាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីអាមេរិក Donald Trump កំពុងពិចារណាផ្តល់ជំនួយយោធាថ្មី ដល់អ៊ុយក្រែន ដែលនឹងក្លាយជាកញ្ចប់ជំនួយ ដ៏សំខាន់ដំបូង របស់គាត់សម្រាប់ ប្រទេសនេះ ចាប់តាំងពីចូលកាន់តំណែង ក្នុងខែមករា ។

ប្រភពការទូតជាច្រើន បានប្រាប់ CBS News ថាការផ្តល់មូលនិធិដ៏មានសក្តានុពល អាចមានបំណងផ្ញើសារ ទៅកាន់ប្រទេសរុស្ស៊ី បន្ទាប់ពីការកើនឡើង នៃការវាយប្រហារ ដោយយន្តហោះគ្មាន មនុស្សបើក និងមីស៊ីលលើ អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។ ទីក្រុងមូស្គូ នៅតែអះអាងថា ការវាយប្រហាររបស់ខ្លួន គឺសំដៅតែទៅលើទីតាំង ដែលទាក់ទងនឹងយោធាប៉ុណ្ណោះ។

យោងតាមសារព័ត៌មាន CBS បានឱ្យដឹងថា លោក Trump អាចទាញយក ប្រយោជន៍ដល់ទៅ៣.៨៥ ពាន់លានដុល្លារ ពីអជ្ញាធរ សម្រាប់ការដកសិទ្ធិប្រធានាធិបតីឬ drawndown authorityដែលនៅសល់ពីរដ្ឋបាល Biden ដើម្បីជួយអ៊ុយក្រែន ។
បន្ថែមពីនោះគាត់អាចរឹបអូស ទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កក ប្រហែល ៥ពាន់លានដុល្លារ ហើយបញ្ជូនវាទៅអ៊ុយក្រែន ទោះបីជាគាត់ និងអតីតប្រធានាធិបតី Joe Biden មិនបានអនុវត្តជម្រើសនេះក៏ដោយ។

គួរឲ្យដឹងដែរថាព័ត៌មាននេះ បានកើតឡើងបន្ទាប់ពីលោក Trump បាននិយាយថាគាត់ មិនសប្បាយចិត្ត ជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ។ យោងតាមប្រធានាធិបតី អាមេរិក ក្នុងអំឡុងពេលការសន្ទនា ជាច្រើនរបស់ពួកគេ លោកPutin គឺតែងតែទទួលបានលទ្ធផលល្អ គ្រប់ពេលវេលា ប៉ុន្តែវាប្រែជាគ្មានន័យ ទាក់ទងនឹងការឈានដល់បទ ឈប់បាញ់នៅក្នុងជម្លោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top