ព័ត៌មានអន្តរជាតិ

លោក Trump អាចនឹងចាប់ផ្តើម បញ្ជូនមីស៊ីល ចំងាយឆ្ងាយទៅឲ្យ ប្រទេសអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីសារព័ត៌មាន Axios បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតី អាមេរិកលោក Donald Trump កំពុងពិចារណាថា នឹងត្រូវផ្តល់សិទ្ធិ ដល់ការបញ្ជូនមីស៊ីល ចម្ងាយឆ្ងាយទៅកាន់ អ៊ុយក្រែន ដល់គោលដៅវាយប្រហារ យ៉ាងជ្រៅក្នុងប្រទេស រុស្ស៊ីដែរឬយ៉ាងណា។

បណ្តាញផ្សព្វផ្សាយបានដកស្រង់ ប្រភពចំនួន២ ដែលមាន ទំនាក់ទំនងខ្លាំង អំពីផែនការសម្រាប់ការចែក ចាយអាវុធ របស់សហរដ្ឋអាមេរក។

លោកប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានគេរំពឹងថានឹងធ្វើសេចក្តី ប្រកាសមួយទាក់ទងនឹង អ៊ុយក្រែននៅថ្ងៃសប្តាហ៍នេះ ។

ពីមុនលោក Trump បាននិយាយថា លោកអាចបញ្ជូនមីស៊ីល Patriots ទៅកាន់អ៊ុយក្រែន ដោយមិនបានបញ្ជាក់ថា តើលោកមានន័យថា មីស៊ីល ឬប្រព័ន្ធការពារដែន អាកាសពេញលេញនោះទេ ។

ក្នុងនោះលោកក៏បានសម្តែងការខកចិត្ត ចំពោះឆន្ទៈរបស់រុស្ស៊ីក្នុងការយល់ព្រមលើ បទឈប់បាញ់ដោយ គ្មានលក្ខខណ្ឌផងដែរ។ ទីក្រុង​ម៉ូស្គូ​ចាត់​ទុក​សំណើ​ បទ​ឈប់​បាញ់​នេះ​ថា​ជា​យុទ្ធសាស្ត្រ​ជាប់គាំង​ដើម្បី​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន​មាន​ក្រុម​ឡើង​វិញ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top