ព័ត៌មានអន្តរជាតិ

លោក Putin លើកឡើងអំពីការគម្រាមកំហែង ដែលអាចបង្កឡើង មកលើអធិបតេយ្យភាពរបស់ខ្លួន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា រុស្ស៊ីនឹងបាត់បង់អធិបតេយ្យភាព របស់ខ្លួនដោយជៀសមិនរួច ប្រសិនបើប្រទេសនេះពឹងផ្អែកតែលើប្រាក់ចំណូលពីប្រេង និងឧស្ម័ន ហើយបោះបង់ចោល ផលិតកម្មក្នុងស្រុក ដោយអាងតែទៅលើការនាំចូល។

នៅក្នុងបទសម្ភាសន៍ជាមួយ អ្នកកាសែត Pavel Zarubin ដែលបានចេញ ផ្សាយកាលពីថ្ងៃអាទិត្យ លោក Putin បានបង្ហាញការពារកិច្ច ខិតខំប្រឹងប្រែងជាច្រើនទសវត្សរ៍ របស់រុស្ស៊ី ដើម្បីធ្វើមូលដ្ឋានីយកម្ម ការផលិតរថយន្តដោយនិយាយថា វាមានសារៈសំខាន់សម្រាប់ការពារស្វ័យភាព សេដ្ឋកិច្ច និងនយោបាយរបស់ប្រទេស។

លោកបានរំលឹកថា ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ថា សហសេវិករដ្ឋាភិបាលជាច្រើន របស់លោកចង់បោះបង់ ចោលកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ ឧស្សាហកម្មរថយន្តហើយជំនួសមកវិញ ដោយពឹងផ្អែកលើយានយន្ត ដែលផលិតពីបរទេស ដែលជាទស្សនៈ ដែលលោកប្រឆាំងបំផុតនិងរហូតមក។

លោកប្រធានាធិបតី បាននិយាយថា ៖ យើងត្រូវតែនិយាយអំពីឯករាជ្យភាព នៃបច្ចេកវិទ្យា ។ ប្រសិនបើយើងទិញអ្វីគ្រប់យ៉ាង ជាមួយនឹងប្រេង និងឧស្ម័ន ហើយឥឡូវនេះពួកគេ លោកខាងលិច កំពុងព្យាយាមកាត់ផ្តាច់យើងពីប្រេង និងឧស្ម័ន នោះរុស្ស៊ីនឹងបាត់បង់សមត្ថភាពប្រកួតប្រជែង ហើយជាមួយវា និងព្រមទាំងបាត់បង់អធិបតេយ្យភាព របស់ខ្លួនបាត់ទៅហើយ។

យោងតាមលោក Putin កិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អ ឧស្សាហកម្មរថយន្តក្នុងស្រុកបានចាប់ផ្តើម ដោយកិច្ចសហប្រតិបត្តិការ ជាមួយដៃគូលោកខាងលិច ដែលទទួលបានអាជ្ញាប័ណ្ណ សាងសង់រោងចក្រដំឡើង នៅក្នុងប្រទេសរុស្ស៊ី ។
គួរឲ្យដឹងដែរថាចាប់ផ្តើម នៅដើមទសវត្សរ៍ឆ្នាំ២០១០អាជ្ញាធរ បានរឹតបន្តឹងបន្តិចម្តងៗនូវតម្រូវការធ្វើមូលដ្ឋានីយកម្ម ដោយទាមទារឱ្យក្រុមហ៊ុនផលិតរថយន្តផលិតគ្រឿង បន្លាស់បន្ថែមទៀតនៅក្នុងស្រុក៕

ប្រែសម្រួល៖ស៊ុនលី

To Top