ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ តភ្ជាប់ជាមួយពិភពលោក ដើម្បីរួមគ្នា កសាងអនាគត

ប៉ុន្មានថ្ងៃជាប់មកនេះ នៅនឹងកន្លែងពិព័រណ៍ជំរុញ ខ្សែសង្វាក់ផ្គត់ផ្គង់ចិន អន្តរជាតិលើកទី ៣ តំណាងសហគ្រាស ពហុជាតិ ជាច្រើនបាននាំគ្នាថ្លែងថា “យើងអាចរក ឃើញក្រុមហ៊ុនផ្គត់ផ្គង់ ដ៏ល្អជាច្រើនបានក្នុងរយៈពេល តែមួយម៉ោងប៉ុណ្ណោះ” “ខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិនមិនត្រឹមតែមានលក្ខណៈដ៏ពេញលេញនិងទ្រង់ទ្រាយធំប៉ុណ្ណោះទេ ថែមទាំងក៏មានការឆ្លើយតប យ៉ាងឆាប់រហ័សផងដែរ” “វាគឺជាយុថ្កាលំនឹង ស្ថិរភាពសម្រាប់ធានាផលិតកម្ម របស់សហគ្រាស” ។ល។

ក្នុងនាមជាផលិតផល សាធារណៈអន្តរជាតិដ៏សំខាន់ សម្រាប់ការគាំពារស្ថិរភាព និងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ពិព័រណ៍ជំរុញខ្សែ សង្វាក់ផ្គត់ផ្គង់ចិន អន្តរជាតិលើកនេះបានទាក់ទាញ ពាណិជ្ជករចំនួន ១២០០ឱ្យទៅចូលរួម ក្នុងនោះ ចំនួនពាណិជ្ជករចូលរួមពិព័រណ៍ របស់សហរដ្ឋអាមេរិក បានកើនឡើង ១៥ ភាគរយបើប្រៀបធៀបនឹងពិព័រណ៍ លើកមុនដែលឈរនៅលំដាប់ថ្នាក់ទីមួយ ក្នុងចំណោមពាណិជ្ជករបរទេស ដែលចូលរួមពិព័រណ៍ ។ កិច្ចព្រមព្រៀងសហប្រតិបត្តិការ និងបំណងសហប្រតិបត្តិការ ដែលបានចុះហត្ថលេខា និងសម្រេចបាននៅហ្នឹង កន្លែងមានចំនួនសរុប ជាង ៦០០០ ។ លើសពីនេះទៅទៀត ពិព័រណ៍លើកនេះក៏បាន បង្កើត”លើកដំបូង” ជាច្រើនផងដែរ ពោលគឺ បង្កើតសហព័ន្ធពាណិជ្ជករ ចូលរួមពិព័រណ៍ ជាលើកដំបូង បង្កើតប្លុកពិព័រណ៍ពិសេស សម្រាប់ខ្សែសង្វាក់ច្នៃប្រឌិតថ្មី ជាលើកដំបូង រៀបចំធ្វើសកម្មភាពធ្វើបទ បង្ហាញពីផលិតផលថ្មី ជាលើកដបូង ដូចជាប្លុកដាក់តាំងបង្ហាញ នៃពិព័រណ៍ជំរុញ ខ្សែសង្វាក់ផ្គត់ផ្គង់ចិន អន្តរជាតិ ជាលើកដំបូងជាដើម អ្វីដែល គួរឱ្យលើកឡើងនោះ គឺ ពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិន អន្តរជាតិលើកនេះបានផ្តោត សំខាន់ទៅលើ”ខ្សែសង្វាក់ផ្គត់ផ្គង់” ដែលលើកទឹកចិត្តឱ្យសហគ្រាសខ្សែ សង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ ផ្គត់ផ្គង់ពាក់ព័ន្ធចូលរួ មពិព័រណ៍ ។ ឧទាហរណ៍ដូចជា ក្រុមហ៊ុន Apple បានរួមជាមួយក្រុមហ៊ុនផ្គត់ផ្គង់ ក្នុងស្រុកចំនួនបីដើម្បីចូលរួមពិព័រណ៍ដែលបង្ហាញ ពីកម្លាំងទាក់ទាញនៃ ខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន ។
ភាពកក់ក្តៅយ៉ាងខ្លាំងនិង លទ្ធផលជាផ្លែផ្កានៃការតាំងពិព័រណ៍ លើកនេះបានឆ្លុះបញ្ចាំងយ៉ាងពេញលេញ នូវតម្រូវការជាបន្ទាន់របស់អ្នកផងទាំងពួង ចំពោះការគាំពារស្ថិរភាព នៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ «របាយការណ៍ស្តីពីការជំរុញខ្សែ សង្វាក់ផ្គត់ផ្គង់សកល»និងសន្ទស្សន៍ពាក់ព័ន្ធ ដែលចេញផ្សាយនៅក្នុង ពិព័រណ៍លើកនេះបានបង្ហាញឱ្យឃើញថា ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់សកល គឺមានភាពផុយស្រួយបង្គួរ ។ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៤ អត្រាកំណើនចម្រុះនៃសន្ទស្សន៍ជំរុញ សន្ទស្សន៍តភ្ជាប់និងសន្ទស្សន៍នវានុវត្តន៍ គិតជាមធ្យមក្នុងមួយឆ្នាំៗ គឺ ១៨,១ ភាគរយ ៧,៧ ភាគរយនិង ១៣,៧ ភាគរយដោយឡែកពីគ្នា ចំណែកអត្រាកំណើន ចម្រុះនៃសន្ទស្សន៍ភាពធន់ គិតជាមធ្យមក្នុងមួយឆ្នាំៗមានត្រឹមតែ ៣,៤ ភាគរយប៉ុណ្ណោះ ។ ក្នុងបរិបទបែបនេះ ប្រជាប្រិយភាពខ្លាំងនៃពិពណ៌ លើកនេះបានបង្ហាញពីបញ្ហាចម្បងបំផុតមួយដែលថា អ្នកផងទាំងពួងត្រូវការ”តភ្ជាប់ ជាមួយពិភពលោក ដើម្បីរួមគ្នាកសាងអនាគត” ។

តាមពិតទៅ ពីកាហ្វេមួយកែវដល់កុំព្យូទ័រមួយគ្រឿង សុទ្ធតែមិនអាចឃ្លាតឆ្ងាយ ពីកិច្ចសហការដ៏ស្អិតល្មួត នៃខ្សែសង្វាក់ផ្គត់ផ្គង់សកលនោះទេ ។ ឧទាហរណ៍ដូចជា រថយន្តឆ្លាតវៃមួយគ្រឿងបានគ្រប ដណ្តប់លើរាប់សិបវិស័យ និងរាប់ម៉ឺនសហគ្រាស។ បើនិយាយ ចំពោះសហគ្រាស ប្រសិទ្ធភាពហាក់បីដូចជាជីវិត ។ ក្នុងនាមជាប្រទេសតែមួយគត់ លើទូទាំងពិភពលោកដែលមាន ប្រភេទឧស្សាហកម្ម ពេញលេញទាំងអស់ ក្នុងចំណោម ប្រភេទឧស្សាហកម្ម នៃអង្គការសហប្រជាជាតិ ប្រទេសចិនអាចជួយសហគ្រាស ឱ្យរកឃើញក្រុមហ៊ុនផ្គត់ផ្គង់ បានយ៉ាងឆាប់រហ័ស រហូតដល់អាច”បំពេញតម្រូវការដ៏ស្មុគស្មាញ”ទៀតផង ។

ការពិតជាក់ស្តែងបានបញ្ជាក់ថា មានតែខ្សែសង្វាក់ផ្គត់ផ្គង់ សកលដើរតួនាទី ដោយស៊ីសង្វាក់គ្នាប៉ុណ្ណោះ ទើបអាចពង្រឹងភាពធន់នៃខ្សែសង្វាក់ ផ្គត់ផ្គង់យ៉ាងពិតប្រាកដបាន ។ ក្នុងនាមជាប្រទេសធំបំផុតខាង ពាណិជ្ជកម្មទំនិញនិង ជាប្រទេសធំខាងឧស្សាហកម្មកម្មន្ត សាលលើទូទាំងពិភពលោក ប្រទេសចិន បន្តលើកកម្ពស់ការតភ្ជាប់ ផ្នែកហេដ្ឋរចនាសម័្ពន្ធ និងជំរុញ ការបើកទូលាយ ចំពោះក្រៅប្រទេស ប្រកបដោយកម្រិតខ្ពស់ ជាបន្តបន្ទាប់ដែលបាន រួមចំណែកជាភាព ប្រាកដប្រជាដ៏មានតម្លៃ សម្រាប់ការគាំពារស្ថិរភាព នៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ៕

To Top