ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំងឆ្លើយតបទៅនឹង លទ្ធភាពនៃជំនួបដោយផ្ទាល់រវាងលោក Putin និងលោក Trump ក្នុងទីក្រុងប៉េកាំង

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថាប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីការរៀបចំកិច្ចចរចារវាងប្រធានាធិបតីVladimir Putin និងលោក Donald Trump ប្រសិនបើពួកគេចូលរួមព្រឹត្តិការណ៍រំលឹកខួបនៅទីក្រុងប៉េកាំងក្នុងខែកញ្ញា។

រដ្ឋធានីចិននឹងរៀបចំពិធីព្យុហយាត្រាយោធានៅថ្ងៃទី៣ខែកញ្ញា ដើម្បីប្រារព្ធខួបលើកទី៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទីពីរដែលក្នុងនោះមេដឹកនាំរុស្សីលោកPutinបានទទួលយកការអញ្ជើញចូលរួមរួចហើយ។

ការ​រំពឹង​ទុក​បាន​កើន​ឡើង​ជុំវិញ​ជំនួប​ដែល​អាច​កើត​មាន​ដែល​មាន​ការ​ចូល​រួម​រវាង​លោក Putin លោក Trump និង​ប្រធានាធិបតី​ចិន Xi Jinping ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រារព្ធ​ពិធី​នេះ។ 

សារព័ត៌មានក្យូដូរបស់ប្រទេសជប៉ុនបានរាយការណ៍ថា រដ្ឋាភិបាលចិនបានសម្រេចចិត្តអញ្ជើញលោក Trump ខណៈដែលកាសែត The Timesបានស្នើថាទីក្រុងប៉េកាំងកំពុងដាក់ខ្លួនដើម្បីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលត្រីភាគី។ យ៉ាងណាក្តីក្រុមមន្ត្រី​ចិន​មិន​បាន​បញ្ជាក់​ពី​របាយការណ៍​នេះ​ទេ។

លោក Peskov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា៖ប្រសិនបើវាកើតឡើងថាលោកTrumpដែលមានវត្តមាននៅទីនោះ ពិតណាស់យើងមិនអាចបដិសេធថាសំណួរអំពីភាពងាយស្រួលក្នុងការរៀបចំកិច្ចប្រជុំមួយនឹងត្រូវបានលើកឡើងនោះទេ។

ប៉ុន្តែលោក Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទដោយកត់សម្គាល់ថាវិមានក្រឹមឡាំងមិនទាន់បានទទួលដំណឹងច្បាស់លាស់ទេថាតើលោក Trump នឹងអញ្ជើញទៅទីក្រុងប៉េកាំងនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top