ព័ត៌មានអន្តរជាតិ

ក្រុមភេរវករ ៧០នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការយោធា នៅក្នុងប្រទេសម៉ាលី

AFP

បាម៉ាកូៈ កងទ័ពម៉ាលីបានប្រកាសកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ ភេរវករ ៧០ នាក់ត្រូវបានសម្លាប់ក្នុងអំឡុង ប្រតិបត្តិការកាលពីដើម សប្តាហ៍នេះនៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី ។

យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ព ប្រតិបត្តិការដំបូង បានធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ក្នុងការសម្របសម្រួល ជាមួយកងកម្លាំងអាកាសមកពីសម្ព័ន្ធ នៃរដ្ឋ Sahel ដែលជាលទ្ធផលក្នុងការលុបបំបាត់ ភេរវករប្រហែល ៤០ នាក់នៅក្នុងតំបន់ Anderamboukan ភាគខាងជើងប្រទេស ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ប្រតិបត្តិការលើកទីពីរ ដែលធ្វើឡើងពីរថ្ងៃក្រោយមកបាននាំទៅដល់ការបំផ្លាញមូលដ្ឋានភេរវករ និងមូលដ្ឋានហ្វឹកហ្វឺន នៅតំបន់ Niiono ភាគកណ្តាលប្រទេសម៉ាលី ហើយការស្លាប់ របស់ភេរវករប្រហែល ៣០ នាក់។

ប្រទេសម៉ាលី បាននឹងកំពុងប្រឈមមុខនឹងវិបត្តិចម្រុះចាប់តាំងពីឆ្នាំ២០១២ ដែលសម្គាល់ដោយការបះបោរបំបែកខ្លួន ការលុកលុយរបស់ពួកជីហាដ និងអំពើហិង្សាអន្តរសហគមន៍ ដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ និងរាប់សែននាក់ភៀសខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top