បរទេស៖ តម្លៃមាសនៅក្នុងប្រទេសវៀតណាមបានកើនឡើងយ៉ាងខ្លាំងនៅព្រឹកថ្ងៃអង្គារ ខណៈអត្រាពិភពលោកបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបួនសប្តាហ៍មកនេះ។ ហាងឆេងមាសបានកើនឡើង 0.85% ដល់ 119 លានដុង ស្មើនឹង 4,552.42 ដុល្លារអាមេរិក ក្នុងមួយតម្លឹង ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ដុំមាសមានស្ថិរភាពនៅតម្លៃ 121.5 លានដុងក្នុងមួយតម្លឹង។ តម្លៃមាសនៅវៀតណាមបានកើនឡើង 44% ចាប់តាំងពីដើមឆ្នាំនេះ។
នៅថ្ងៃអង្គារនេះ គឺតម្លៃមាសជាសកលបានកើនឡើងដល់ចំណុចខ្ពស់បំផុតក្នុងរយៈពេលជាងមួយខែ ដែលគាំទ្រដោយប្រាក់ដុល្លារអាមេរិកធ្លាក់ចុះ និងទិន្នផលរតនាគារធ្លាក់ចុះដូចគ្នា ខណៈដែលវិនិយោគិន កំពុងសម្លឹងមើលអំពីវឌ្ឍនភាពនៅក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មមុនកាលបរិច្ឆេទកំណត់នៅថ្ងៃទី ១ ខែសីហា, នេះបើតាមសារព័ត៌មាន រ៉យទ័រ។
Spot Gold មិនមានការផ្លាស់ប្តូរគឺនៅត្រឹម 3,390.69ដុល្លារ ក្នុងមួយអោន។ នៅដើមវគ្គជួញដូរមាសបានឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី 17 ខែមិថុនា។ ទីផ្សារមាសរបស់អាមេរិកបានរក្សាគោលដៅនៅតម្លៃ 3,405.20 ដុល្លារ៕
ប្រែសម្រួលៈ ណៃ តុលា
