ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឲ្យដឹងថា ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិក នឹងធ្វើការជាមួយប្រទេសចិន ដើម្បីបង្កើនការយល់ដឹងគ្នា ទៅវិញទៅមក កាត់បន្ថយការយល់ច្រឡំ និងពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការសន្ទនា និងការទំនាក់ទំនង។
លោក Guo បានធ្វើអត្ថាធិប្បាយ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងសំណួរ ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក។
លោកបាននិយាយថា ជំហររបស់ចិន លើបញ្ហាពន្ធគឺស្រប និងច្បាស់លាស់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ដថា “យើងសង្ឃឹមថាសហរដ្ឋអាមេរិក អាចធ្វើការជាមួយប្រទេសចិន ដើម្បីអនុវត្តការឯកភាពដ៏សំខាន់ ដែលប្រមុខរដ្ឋទាំងពីរសម្រេចបានក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទរបស់ពួកគេ និងផ្តល់តួនាទីពេញលេញ ចំពោះតួនាទីនៃយន្តការពិគ្រោះយោបល់ សេដ្ឋកិច្ច និងពាណិជ្ជកម្ម”។
លោកបានអំពាវនាវ ឱ្យសហរដ្ឋអាមេរិកធ្វើការ ជាមួយប្រទេសចិន ដើម្បីជំរុញការអភិវឌ្ឍ ប្រកបដោយស្ថិរភាព សុខភាព និងនិរន្តរភាពនៃទំនាក់ទំនងទ្វេភាគី៕
ប្រែសម្រួល ឈូក បូរ៉ា
