ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ហើយថា  នឹងមិន​អាច​បោះបង់​ការ ​ពង្រឹង​នុយក្លេអ៊ែរ​នោះទេ

xinhua

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ មិនអាចបោះបង់ កម្មវិធីបង្កើន ថាមពលនុយក្លេអ៊ែររបស់ខ្លួន ដែលបានរងការខូចខាតដ៏ធំ នៅក្នុងការវាយប្រហារ តាមអាកាស របស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។

លោក Araghchi បានប្រាប់ Fox News នៅក្នុងបទសម្ភាសន៍មួយ តាមរយៈខ្សែវីដេអូថា “គ្រឿងបរិក្ខាររបស់យើងត្រូវបាន ខូចខាតយ៉ាងធ្ងន់ធ្ងរ ។ វិសាលភាពដែលឥឡូវនេះកំពុង ស្ថិតក្រោមការវាយតម្លៃដោយអង្គការ ថាមពលអាតូមិករបស់យើង” ។

នៅថ្ងៃទី២២ ខែមិថុនា កងទ័ពអាកាសអាមេរិកបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន ៣ របស់រោងចក្រ Natanz, Fordow និង Isfahan ដែលជាផលប៉ះពាល់ ដែលយោងទៅតាមការវាយតម្លៃរបស់មន្ទីរបញ្ចកោណបានកំណត់ថា កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ អាចបន្ដឡើងវិញចន្លោះ “ពីមួយទៅពីរឆ្នាំ” ។

លោក Araghchi បានលើកឡើងថា “យើងមិនអាចបោះបង់បានទេ ព្រោះវាជាសមិទ្ធផលរបស់អ្នកវិទ្យាសាស្ត្រ របស់យើងផ្ទាល់។ ហើយឥឡូវនេះ លើសពីនោះទៅទៀត វាគឺជាសំណួរនៃមោទនភាពជាតិ ភាពសម្បូរបែបរបស់យើង គឺជាទីស្រឡាញ់របស់យើង” ។

ការ​វាយ​ប្រហារ​តាម​អាកាស​ របស់​អាមេរិក​លើ​ប្រទេស​អ៊ីរ៉ង់ ​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​ជម្លោះ​ដ៏​តានតឹង​រយៈពេល ១២ ថ្ងៃ​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់​កាល​ពី​ខែ​មុន។

ជម្លោះបានចាប់ផ្តើមនៅថ្ងៃទី១៣ ខែមិថុនា នៅពេលដែលអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស ទៅលើគោលដៅជាច្រើននៅ ទូទាំងប្រទេសអ៊ីរ៉ង់ រួមទាំងកន្លែងយោធា និងនុយក្លេអ៊ែរ ដោយបានសម្លាប់ មេបញ្ជាការជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិលជិត ១០០០នាក់ ៕
ប្រែសម្រួល ឈូក បូរ៉ា 

To Top