ព័ត៌មានអន្តរជាតិ

“គោលនយោបាយពាណិជ្ជកម្ម ដែលមានលក្ខណៈបំផ្លិចបំផ្លាញ” របស់អាមេរិក បាននិងកំពុងកែប្រែខ្សែ សង្វាក់ផ្គត់ផ្គង់ និងនិម្មាបនកម្ម ពាណិជ្ជកម្មសកល

តាមការផ្សាយដំណឹង នៃកាសែត «The Washington Post» នៅថ្ងៃទី ២០ ខែកក្កដាឱ្យដឹងថា ក្នុងប៉ុន្មានខែចុងក្រោយនេះ ដោយសាររងឥទ្ធិពល ពីគោលនយោបាយដំឡើងពន្ធគយរបស់រដ្ឋាភិបាលអាមេរិក បានជាខ្សែសង្វាក់ផ្គត់ផ្គង់ និងនិម្មាបនកម្មពាណិជ្ជកម្មសកល បាននិងកំពុងកើតមានការប្រែប្រូល ។

ប្រភពព័ត៌មាននេះបានអះអាងថា ក្រុមហ៊ុននិងដៃគូពាណិជ្ជកម្មសំខាន់ៗ របស់អាមេរិកសុទ្ធតែខិតខំប្រឹងប្រែង សមស្របនឹងបរិយាកាសសេដ្ឋកិច្ចសកលថ្មី “គោលនយោបាយ ពាណិជ្ជកម្ម ដែលមានលក្ខណៈបំផ្លិចបំផ្លាញ”របស់លោក ត្រាំ ប្រធានាធិបតីអាមេរិក ក្នុងរយៈពេល៦ខែកន្លងទៅនេះ បានធ្វើឱ្យអ្នក ដឹកនាំ ក្នុង មជ្ឈដ្ឋានពាណិជ្ជកម្មនិងអ្នកសម្រេចគោលនយោបាយ មានការព្រួយបារម្ព ។ សម័្ពន្ធមិត្តរបស់អាមេរិក ក្នុងនោះបូករួមទាំងអឺរ៉ុបផងដែរ បាននិងកំពុងសាកល្បងអភិវឌ្ឍទំនាក់ទំនង ពាណិជ្ជកម្មដែលអាចជំនួសឱ្យទីផ្សារអាមេរិក ។

ប្រភពព័ត៌មាននេះបានលើកឡើងទៀតថា តួនាទីរបស់អាមេរិកក្នុងសេដ្ឋកិច្ចសកល បាននិងកំពុងកើតមាន បម្រែបម្រួលយ៉ាងស៊ីជម្រៅ ព្រមទាំងនឹងមានឥទ្ធិពល ដល់ប្រទេសផ្សេងទៀត នៅលើពិភពលោកផងដែរ ។ លោក Alan Wm.Wolff អតីតអគ្គនាយករង នៃអង្គការពាណិជ្ជកម្មពិភពលោក បានថ្លែងថា អាមេរិកលែងត្រូវគេចាត់ទុកថា ជាអ្នកដឹកនាំនៃប្រព័ន្ធពាណិជ្ជកម្ម សកលទៀតហើយ នេះគឺជាការប្រែប្រួលពីឫសគល់ ៕

To Top