ព័ត៌មានអន្តរជាតិ

ទាហានថៃម្នាក់ទៀត ដើរជាន់មីន បណ្តាលឲ្យដាច់ជើងស្តាំ ហើយយោធាថៃ ប្រកាសបិទប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី

បរទេស៖ ឧត្តមសេនីយឯក Boonsin Padklang មេបញ្ជាការតំបន់កងទ័ពជើងគោកទី ២របស់ថៃ បានបញ្ជាឱ្យបង្កើនវិធានការទប់ទល់នឹងប្រទេសកម្ពុជា បន្ទាប់ពីមានឧប្បត្តិហេតុដែលទាហានថ្មីទៀត មកពីអង្គភាពល្បាតនៃកងវរសេនាធំថ្មើរជើងលេខ១៤ បានដើរជាន់មីននៅតំបន់ Huai Bon ក្នុងស្រុក Chong Anput នៃខេត្ត Yubon Ma ជើងស្តាំនៅថ្ងៃទី 23 ខែកក្កដានេះ។

‎សារព័ត៌មាន Khaosod របស់ថៃ បានផ្សាយថា វិធានការទាំងនេះ រួមមានការបិទប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ព្រមទាំងបិទច្រកព្រំដែនចំនួន ៤ គឺ ច្រកចោមចៅ ច្រកចុងសៃតាគូ ច្រកចុងអានម៉ា និងច្រកចុងសាង៉ាម។

‎‎ប្រែសម្រួល: ណៃ តុលា

To Top