ព័ត៌មានអន្តរជាតិ

ថៃ ត្រៀមប្រតិបត្តិការកងទ័ពជើងទឹក បន្ទាប់ពីមានការប៉ះទង្គិចជាមួយកម្ពុជា

បរទេស៖ នាយទាហានជើងទឹករបស់ថៃ ឧត្តមនាវីឯក Jirapol Wongwit ដឹកនាំប្រតិបត្តិការសមុទ្រនៅខេត្តត្រាត ដើម្បីការពារព្រំដែនសមុទ្ររបស់ប្រទេសថៃ បន្ទាប់ពីមានការប៉ះទង្គិចជាមួយកម្ពុជា។

សារព័ត៌មាន The Nation របស់ថៃ បានផ្សាយថា អគ្គមេបញ្ជាការកងទ័ពជើងទឹកលោក Adm Jirapol Wongwit បានធ្វើដំណើរទៅកាន់ខេត្តត្រាតកាលពីរសៀលថ្ងៃព្រហស្បតិ៍ ដើម្បីត្រួតពិនិត្យដោយផ្ទាល់នូវប្រតិបត្តិការដើម្បីការពារទឹកដីដែនសមុទ្ររបស់ប្រទេសថៃ។

Jirapol គ្រោងនឹងទៅដល់មូលដ្ឋានទ័ពជើងទឹកក្នុងខេត្តត្រាត ដើម្បីបញ្ជាប្រតិបត្តិការការពារកងទ័ពជើងទឹកនៅត្រាត និងចាន់ថាបុរីប្រឆាំងនឹងកម្ពុជា៕

To Top