ព័ត៌មានអន្តរជាតិ

ថៃ ច្រានចោលសំណើបទឈប់បាញ់របស់ប្រធានាធិបតីអាមេរិក លោក Trump

បរទេស៖ អនុរដ្ឋមន្ត្រីការពារជាតិថៃ និយាយថា ប្រទេសថៃមិនបានយល់ព្រមចំពោះសំណើបទឈប់បាញ់របស់លោក Trump ដោយសង្កត់ធ្ងន់លើការសម្រេចចិត្តត្រូវតែអនុវត្តតាមដំណើរការប្រជាធិបតេយ្យ និងការពិគ្រោះយោបល់ជាសាធារណៈ។

សារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា នេះថា អនុរដ្ឋមន្ត្រីការពារជាតិថៃ លោក Nattaphon Narkphanit នៅថ្ងៃអាទិត្យបានបំភ្លឺថា រដ្ឋាភិបាលថៃមិនបានផ្តល់ “ពាក្យ Yes ជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក Donald Trump កាលពីយប់ថ្ងៃសៅរ៍ដែលស្នើសុំបទឈប់បាញ់ជាបន្ទាន់។

យោងតាមលោក Nattaphon នាយករដ្ឋមន្ត្រីស្តីទី Phumtham Wechayachai បានប្រាប់លោក Trump ថា ប្រទេសថៃនឹងពិចារណាលើសំណើសុំបទឈប់បាញ់តាមរយៈយន្តការដែលបានបង្កើតឡើង និងដំណើរការជាប្រព័ន្ធ៕

ប្រែសម្រួលៈ ណៃ តុលា

To Top