ព័ត៌មានអន្តរជាតិ

Breaking News: នៅទីក្រុងបាងកក របស់ថៃ បាញ់គ្នាស្លាប់៥នាក់ ខណៈនៅព្រំដែនកំពុងវឹកវរ

បរទេស៖ ហេតុការណ៍បាញ់ប្រហារមួយបានកើតឡើងនៅក្នុងផ្សារ អូរត្រគរ នៅ Chatuchak ទីក្រុងបាងកក ប្រទេសថៃ នៅរសៀលថ្ងៃទី២៨ ខែកក្កដា បណ្តាលឲ្យសន្តិសុខ៤នាក់ស្លាប់។

ទំព័រហ្វេសប៊ុករបស់សារព័ត៌មាន Khaosod បានផ្សាយថា ខ្មាន់កាំភ្លើងត្រូវបានគេពណ៌នាថា ជាបុរសចំណាស់ម្នាក់ពាក់អាវខ្មៅ ខោខ្លីពណ៌ក្រែម និងកាន់កាបូបស្ពាយបែបយោធា។

ក្រោយមកជនល្មើសត្រូវបានគេរកឃើញថាស្លាប់ដោយការធ្វើអត្តឃាត៕

To Top