ព័ត៌មានអន្តរជាតិ

ប្រធានាធិបតិបអាមេរិក ណែនាំឱ្យចាប់ផ្តើមចរចា ពាណិជ្ជកម្មឡើងវិញ បន្ទាប់ពីមានបទឈប់បាញ់គ្នា រវាងកម្ពុជា និងថៃ

xinhua

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងពីការជួយជ្រោមជ្រែង របស់លោក ចំពោះបទឈប់បាញ់គ្នា រវាងកម្ពុជា និងថៃ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា នៅតាមព្រំដែនដែលមានជម្លោះ ។ បទឈប់បាញ់ដែលត្រូវបានប្រកាសជាផ្លូវការ នៅទីក្រុងគូឡាឡាំពួ ក្រោមការសម្រុះសម្រួល របស់ម៉ាឡេស៊ី មានគោលបំណងបញ្ឈប់ការប្រយុទ្ធគ្នា ដែលនាំឱ្យប្រជាជន ផ្លាស់ទីលំនៅរាប់ម៉ឺននាក់ ។ ខណៈការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ដល់លោក ដូណាល់ ត្រាំ សម្រាប់ការគាំទ្រ របស់លោក ។

យោងតាមសារព័ត៌មាន THE TIMES OF INDIA បានចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ថា នៅក្នុងការបង្ហោះនៅលើ Truth Social ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជួយជ្រោមជ្រែងដោយផ្ទាល់ចំពោះការចរចាបទឈប់បាញ់រវាង កម្ពុជា និងថៃ ហៅវាថា ជាសមិទ្ធិផលការទូតដ៏សំខាន់ និង ប្រកាសថា “ខ្ញុំមានមោទនភាពដែលបានក្លាយជា ប្រធានាធិបតីសន្តិភាព!”។

លោក ត្រាំ បានសរសេរកាលពីថ្ងៃចន្ទថា៖ «ទើបតែបាននិយាយជាមួយនាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃ និងនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ “ខ្ញុំរីករាយក្នុងការប្រកាសថា បន្ទាប់ពីការចូលរួមពីប្រធានាធិបតី Donald J. Trump ប្រទេសទាំងពីរបានឈានដល់បទឈប់បាញ់ និងសន្តិភាព។ សូមអបអរសាទរសម្រាប់ទាំងអស់គ្នា!”។

លោកបាននិយាយទៀតថា “ដោយការបញ្ចប់សង្រ្គាមនេះ យើងបានជួយសង្គ្រោះជីវិតមនុស្ស រាប់ពាន់នាក់។ ខ្ញុំបានណែនាំក្រុមពាណិជ្ជកម្ម របស់ខ្ញុំឱ្យចាប់ផ្តើមការចរចាលើពាណិជ្ជកម្មឡើងវិញ។ ឥឡូវនេះ ខ្ញុំបានបញ្ចប់សង្រ្គាមជាច្រើន ក្នុងរយៈពេលត្រឹមតែប្រាំមួយខែ ខ្ញុំមានមោទនភាព ដែលបានធ្វើជាប្រធានាធិបតីសន្តិភាព” ៕

To Top