ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ី បន្ថែមអាកាសយានដ្ឋាន អន្ដរជាតិ ចំនួន ៥ ដើម្បីជំរុញការតភ្ជាប់

ហ្សាកាតាៈ មន្ត្រីជាន់ខ្ពស់មួយរូបបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានបង្កើតអាកាសយានដ្ឋាន អន្តរជាតិថ្មីចំនួនប្រាំនៅឆ្នាំនេះ ដោយធ្វើឱ្យចំនួន សរុបទូទាំងប្រទេសកើនឡើងដល់ ២២ ។  ការផ្លាស់ប្តូរនេះមានគោលបំណងបង្កើនភាព ងាយស្រួលនៅទូទាំងប្រជុំកោះ។

អគ្គនាយកដឹកជញ្ជូនផ្លូវអាកាសនៅក្រសួង ដឹកជញ្ជូនឥណ្ឌូនេស៊ី លោក Lukman F. Laisa បានឲ្យដឹងថា ការពង្រីកនេះគឺ ជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ក្នុងការពង្រឹងការតភ្ជាប់រវាងកោះ និងអន្តរជាតិ លើកកម្ពស់ទេសចរណ៍ និងបង្កើនល្បឿនសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ ។

លោក Lukman បានកត់សម្គាល់ថា “ការបន្ថែមអាកាសយានដ្ឋានអន្តរជាតិ កំពុងត្រូវបានអនុវត្តក្នុងលក្ខណៈវាស់វែង ដោយគិតគូរពីការត្រៀមលក្ខណៈ ហេដ្ឋារចនាសម្ព័ន្ធ សក្តានុពលសម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និង ការរួមបញ្ចូលជាមួយប្រព័ន្ធដឹកជញ្ជូនអន្តរកម្ម”។

លោក​បាន​បញ្ជាក់​ថា​ យើង​ធានា​ថា ​គ្រឹះស្ថាន​នីមួយៗ​អនុវត្ត​តាម​គោលការណ៍​ប្រុងប្រយ័ត្ន និង​ផ្អែក​លើ​ទិន្នន័យ​ត្រឹមត្រូវ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អាកាសយានដ្ឋានអន្តរជាតិថ្មីទាំង៥ មានទីតាំងនៅកោះស៊ូម៉ាត្រាខាងត្បូង កោះ Bangka Belitung និងកោះជ្វាកណ្តាលនៅភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី ក៏ដូចជានៅ South Kalimantan និង West Kalimantan នៅកណ្តាលប្រទេសឥណ្ឌូនេស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា

To Top