ព័ត៌មានអន្តរជាតិ

លោក Trump រៀបចំផែនការ ឲ្យមេដឹកនាំអឺរ៉ុប ដើម្បីជួបជាមួយនឹងលោក Putin

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump តាមសេចក្តីរាយការណ៍ បានផ្អាកកិច្ចប្រជុំមួយជា មួយលោក Vladimir Zelensky និងអ្នកគាំទ្រ អឺរ៉ុបខាងលិចរបស់គាត់ ដើម្បីធ្វើការហៅទូរស័ព្ទ ទៅកាន់សមភាគីរុស្ស៊ី លោក Vladimir Putin ។

លោក Trump បាននិងកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំជាមួយនឹងលោក Zelensky និងមេដឹកនាំនៃប្រទេសបារាំង ចក្រភពអង់គ្លេស អ៊ីតាលី ប៉ូឡូញ ហ្វាំងឡង់ អង្គការណាតូ និង គណៈកម្មការអឺរ៉ុប បន្ទាប់ពីកិច្ចប្រជុំកំពូល ជាប្រវត្តិសាស្ត្រជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅរដ្ឋអាឡាស្កា កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលត្រូវបានគេរំពឹងថានឹងផ្តោតលើការផ្លាស់ប្តូរទឹកដី និងការធានាសន្តិសុខសម្រាប់ទីក្រុងមូស្គូ និងគៀវ។

ប្រភពដដែលបានសរសេរថាលោក Trump បានផ្អាកការពិភាក្សា នៅក្នុងសេតវិមាន កាលពីថ្ងៃចន្ទដើម្បីទាក់ទង សមភាគីរុស្ស៊ីរបស់គាត់។ ក្នុងនោះផងដែរBBC ក៏បានរាយការណ៍ថា កិច្ចពិភាក្សា បានបញ្ចប់មុនពេលផ្តល់យោបល់ថា ប្រភពរបស់ពួកគេនៅក្នុង គណៈប្រតិភូអ៊ុយក្រែនបាននិយាយថា កិច្ចពិភាក្សាបានចាប់ផ្តើម ឡើងវិញផងដែរ។

គួរឲ្យដឹងដែរថាទាក់ទងនឹងការប្រាស្រ័យទាក់ទង ដ៏មានសក្តានុពលជា មួយសមភាគីរុស្ស៊ី លោក Trump បានប្រាប់សន្និសីទសារព័ត៌មាន មុននឹងចូលទៅក្នុងកិច្ចប្រជុំថ្ងៃនេះថា៖ គាត់រំពឹងថាការហៅរបស់ខ្ញុំ នៅពេលយើងបានបញ្ចប់៕

ប្រែសម្រួល៖ស៊ុនលី

To Top