ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាផ្ទាល់លោក Putin អះអាង អំពីទំនាក់ទំនង តាមទូរស័ព្ទម្តងទៀត រវាងលោក Putin ជាមួយនឹងលោក Trump

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov បានបញ្ជាក់ពីព័ត៌មានលម្អិត នៃការសន្ទនាដែលប្រធានាធិបតី Vladimir Putin បានជួបជាមួយសមភាគី អាមេរិកលោក Donald Trump ដែលបានទូរស័ព្ទទៅកាន់ទីក្រុងមូស្គូ បន្ទាប់ពីផ្អាកជំនួបជាមួយលោក Vladimir Zelensky និងអ្នកគាំទ្រអឺរ៉ុបខាងលិចរបស់គាត់។

ការ​ចរចា​នៅ​សេតវិមាន​ ត្រូវ​បាន​គេ​គិត​ថា​វិល​ជុំវិញ​ទឹកដីការផ្លាស់ប្តូរ រវាងរុស្ស៊ី និងអ៊ុយក្រែន ការទទួលស្គាល់ការពិតផ្ទាល់ និងស្ថាបត្យកម្ម នៃការកសាងសន្តិសុខ ដែលឆ្លើយតបនឹងការទាមទាររបស់ទីក្រុងគៀវ និងទីក្រុងមូស្គុ។

យោងតាមលោក Ushakov ការហៅទូរស័ព្ទថ្មីៗបំផុត របស់លោក Trump មានរយៈពេល៤០នាទី ហើយមេដឹកនាំទាំងពីរបានបង្ហាញ ពីការត្រៀមខ្លួនដើម្បីពិភាក្សាអំពីដំណោះស្រាយ ចំពោះជម្លោះអ៊ុយក្រែនជាមួយលោក Vladimir Zelensky ។

គួរឲ្យដឹងដែរថាលោក Trump បានធ្វើជាម្ចាស់ផ្ទះជំនួបរវាងលោក Zelensky រួមជាមួយនឹងមេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស អ៊ីតាលី ហ្វាំងឡង់ និងប្រមុខណាតូ និង គណៈកម្មការអឺរ៉ុបសម្រាប់កិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោនស្តីពីជម្លោះអ៊ុយក្រែន ជាកន្លែងដែលលោកបានប្រើការ អត្ថាធិប្បាយជាសាធារណៈរបស់គាត់ដើម្បីបដិសេធសំណើ របស់អាល្លឺម៉ង់ និងបារាំងដែលសុំឱ្យមានការព្រមព្រៀងបទឈប់បាញ់ក្នុងរយៈពេលខ្លី៕

ប្រែសម្រួល៖ស៊ុនលី

To Top