លោក ដូណាល់ ត្រាំ បញ្ជាឱ្យក្រុមការងារ ធ្វើការលើការធានាសន្តិសុខ សម្រាប់សន្តិភាព នៅអ៊ុយក្រែន

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានឧ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដឹកនាំក្រុមរបស់លោក ឱ្យបង្កើត ក្របខ័ណ្ឌមួយ សម្រាប់ការធានាសន្តិសុខ ដែលនឹងជួយធានា ឱ្យមានសន្តិភាពយូរអង្វែង នៅក្នុងប្រទេសអ៊ុយក្រែន។
លោកស្រីបានប្រាប់សន្និសីទសារព័ត៌មានមួយថា កន្លែងស្នាក់នៅនៃកិច្ចប្រជុំដ៏មានសក្តានុពល រវាងលោក ពូទីន និងលោក ហ្សេឡិនស្គីកំពុងដំណើរការ ហើយភាគីទាំងពីរបានបង្ហាញពីឆន្ទៈ សម្រាប់កិច្ចពិភាក្សា។
នៅក្នុងបទសម្ភាសន៍ជាមួយ Fox News លោក ត្រាំ បានឧ្យដឹងថា នឹងមិនមានវត្ដមានទាហាន របស់សហរដ្ឋអាមេរិក នៅលើដីនោះទេ ប៉ុន្តែបានបង្ហាញថា សហរដ្ឋអាមេរិកអាចជួយក្នុងមធ្យោបាយផ្សេងទៀត រួមទាំងជំនួយផ្លូវអាកាសផងដែរ។ ហេីយលោកបានច្រានចោលជាថ្មីម្តងទៀតថា អ៊ុយក្រែន មិនចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)នោះទេ
ខណៈពេលដែលការធានាសន្តិសុខនៅតែជាការទាមទារដ៏សំខាន់របស់អ៊ុយក្រែន ក្រសួងការបរទេសរុស្ស៊ីបានឧ្យដឹងថា ខ្លួនបដិសេធរាល់សេណារីយ៉ូ ដែលពាក់ព័ន្ធនឹងការដាក់ពង្រាយកងទ័ពណាតូ ក្នុងប្រទេសអ៊ុយក្រែន ដោយព្រមានថាវិធានការបែបនេះអាចបង្កឱ្យមានការកើនឡើង ដែលមិនអាចគ្រប់គ្រងបានជាមួយនឹងផលវិបាក ដែលមិនអាចទាយទុកជាមុនបាន។
កាលពីថ្ងៃចន្ទ លោក ដូណាល់ ត្រាំ បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀហ្សេឡិនស្គី និងមេដឹកនាំអឺរ៉ុបចំនួន ៧រូបនៅសេតវិមាន ដើម្បីពិភាក្សាអំពីការបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។
កិច្ចពិភាក្សានេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់លោក ត្រាំ ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃសុក្រនៅក្នុងរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក ដែលជាកន្លែងដែលមានការរីកចម្រើនត្រូវបានគេរាយការណ៍ ប៉ុន្តែមិនមានកិច្ចព្រមព្រៀងណាមួយ ត្រូវបានសម្រេចនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
