ប្រធានាធិបតីចិន លោក Xi Jinping បានចូលរួមខួបលើកទី 60 នៃការបង្កើតតំបន់ស្វយ័ត Xizang

បរទេស៖ ប្រធានាធិបតីចិន លោក Xi Jinping បានចូលរួមក្នុងពិធីប្រារព្ធខួបលើកទី 60 នៃការបង្កើតតំបន់ស្វយ័ត Xizang ក្នុងរដ្ឋធានី Lhasa ប្រចាំតំបន់កាលពីល្ងាចថ្ងៃពុធ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ កាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ថា លោក Xi ក៏ជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និង ជាប្រធានគណៈកម្មាការយោធាមជ្ឈិម បានចូលរួមជាមួយប្រជាជន នៃក្រុមជនជាតិភាគតិចទាំងអស់នៅក្នុងទីក្រុង Xizang ដើម្បីទស្សនាការប្រគំតន្ត្រី ដែលមានចំណងជើងថា “ចម្រៀងរីករាយនៃតំបន់ខ្ពង់រាបធ្លាក់ព្រិល” ។
មហាស្រពតន្រី ត្រូវបានរៀបចំជាបីផ្នែក ដោយផ្នែកទីមួយបង្ហាញ ពីកិច្ចខិតខំប្រឹងប្រែង ដ៏រស់រវើកក្នុងការ កសាងសង្គមនិយមថ្មី Xizang ។ ផ្នែកទីពីរបង្ហាញពីថាមវន្តដែលនាំមកដោយការកែទម្រង់ និងការបើកទៅកាន់ខ្ពង់រាបដែលមានព្រិលធ្លាក់ ខណៈផ្នែកចុងក្រោយបង្ហាញពី Xizang ថ្មីដ៏រុងរឿង និងរីករាយ។
មេដឹកនាំជាន់ខ្ពស់ រួមទាំងលោក Wang Huning និង Cai Qi ក៏បានទស្សនាការប្រារព្ធពិធីនេះផងដែរ។ លោក Xi បានដឹកនាំគណៈប្រតិភូមជ្ឈិមមួយទៅកាន់ទីក្រុង Lhasa កាលពីព្រឹកថ្ងៃពុធ សម្រាប់សកម្មភាព ប្រារព្ធខួបតំបន់ស្វយ័ត Xizang ៕
ប្រែសម្រួលៈ ណៃ តុលា
