អ្នកចូលរួម កំពុងមមាញឹករៀបចំ សម្រាប់ព្យុហយាត្រាយោធា V-Day នាពេលខាងមុខនៅទីក្រុងប៉េកាំង

បរទេស៖ សមាជិកនៃក្រុមយោធារួមនៃកងទ័ពរំដោះប្រជាជនចិន ចូលរួមក្នុងការហ្វឹកហ្វឺនសម្រាប់ព្យុហយាត្រាយោធា V-Day នាពេលខាងមុខនៅទីក្រុងប៉េកាំង រដ្ឋធានីនៃប្រទេសចិន ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៥។ អ្នកចូលរួមកំពុងមមាញឹករៀបចំសម្រាប់ព្យុហយាត្រាយោធា V-Day ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៣ ខែកញ្ញា នៅទីលាន ធានអានមិន ( Tian’anmen) ដើម្បីប្រារព្ធខួបខួបលើកទី ៨០ នៃជ័យជម្នះក្នុងសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ។
ក្បួនដង្ហែរយៈពេល ៧០ នាទីនឹងដំណើរការជាពីរជំហាន គឺ ការត្រួតពិនិត្យផ្នែកយោធាដោយប្រធានាធិបតី Xi Jinping និងការដង្ហែក្បួនរបស់កងទ័ពនៅទីលាន ធានអានមិន, នេះបើយោងតាមមន្ត្រីយោធា។
កងទ័ពដែលចូលរួមនៅក្នុងក្បួនដង្ហែរនឹងត្រូវតម្រង់ជួរនៅតាមដងវិថី Chang’an ក្នុងទីក្រុងប៉េកាំង ហើយពួកគេនឹងត្រូវបានពិនិត្យដោយលោក Xi ដែលជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធាន CMC ។
ក្បួនដង្ហែនេះនឹងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កងកម្លាំងប្រដាប់អាវុធក្នុងការអនុវត្តតាមបញ្ជារបស់ CPC និងភាពស្មោះត្រង់របស់ពួកគេចំពោះស្នូលនៃការដឹកនាំរបស់គណបក្ស៕
ប្រែសម្រួលៈ ណៃ តុលា



